សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈនេះបានផ្សាយឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្តេជ្ញាចិត្តកាលនៅថ្ងៃសុក្រនេះថា លោកនឹងស្នាក់នៅក្នុងទីក្រុងកៀវ ខណៈដែលកងទ័ពរបស់លោកបានកំពុងទប់ទល់ជាមួយពួកឈ្លានពានរុស្សីដែលកំពុងតែរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានីក្នុងការ​ប្រយុទ្ធគ្នាដ៏ធំមួយក្នុងរដ្ឋនៃអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២។

រុស្សីបានធ្វើការវាយប្រហារឈ្លានពានតាមផ្លូវគោក អាកាសនិងទឹកកាលពីថ្ងៃព្រហសប្បត៍បន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី Vladimir Putin។ ជាការប៉ាន់ស្មានមនុស្សប្រហែល១សែននាក់បានរត់គេចខ្លួន ខណៈដែលស្នូរសម្លេងផ្ទ្ទុះនិងកាំភ្លើងបានអង្រួនទីក្រុងជាច្រើន មនុស្សជាច្រើនរយនាក់ត្រូវបានរាយការណមកថាបាត់បង់ជីវិត។

មន្ត្រីសហរដ្ឋអាមេរិកនិងអ៊ុយក្រែននិយាយថា រុស្សីមានបំណងនឹងកាន់កាប់ទីក្រុង Kyiv និងផ្តួលរំលំរដ្ឋាភិបាល។ រុស្សីបានចូលកាន់កាប់អតីតរោងចក្រថាមពលនុយគ្លេអ៊ែរ Chernobyl ដែលស្ថិតនៅខាងជើងទីក្រុងកៀវ ជាកន្លែងដែលទីក្រុងមូស្គូបានបោះទីតាងក្នុងកងទ័ព។ លោក Zelensky បានព្រមាននៅក្នុងសារសម្លេងវីឌីអូថា «សត្រូវបានចាត់ទុកខ្ញុំថាជាមុខព្រួញទី១ ហើយគ្រួសាររបស់ខ្ញុំជាមុខព្រួញទី២។ ខ្ញុំនឹងស្ថិតនៅក្នុងរដ្ឋធានី គ្រួសាររបស់ខ្ញុំក៏កំពុងស្ថិតនៅក្នុងអ៊ុយក្រែន»។

Putin បាននិយាយថារុស្សីកំពុងអនុវត្តិនូវប្រតិបត្តិការយោធាពិសេសដើម្បីការពារប្រជាជន រួមបញ្ចូលទាំងជាតិរុស្សី ដោយសារមានអំពើប្រល័យពូឃជសាសន៍នៅក្នុងអ៊ុយក្រែន ដែលជាការចោទប្រកាន់មួយដែលបស្ចឹមប្រទេសបានហៅថាជាការឃោសនាដោយគ្មានមូលដ្ឋាន។ នៅពេលដែលគេសួរថាតើលោកមានការព្រួយបារម្ភពីសុវត្តិភាពរបស់ Zelensky ទេ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានប្រាប់ CBS ថា លោកប្រធានាធិបតីកំពុងស្ថិតនៅក្នុងទីក្រុង Kyiv និងស្ថិតនៅក្នុងតំណែង ប្រាកដណាស់យើងមានការព្រួយបារម្ភពីសុវត្តិភាពរបស់មិត្តភ័ក្រ្គយើងទាំងអស់នៅក្នុងអ៊ុយក្រែន៕

Telegram-Troryorng
Share.