ស្រុកព្រៃនប់៖ ក្បាលរថភ្លើង១ខ្សែ បើកបរក្នុងទៅដៅភ្នំពេញ​-ខេត្តព្រះសីហនុ ត្រូវបានឆាបចេះជាអណ្តាតភ្លើងស ន្ធោសន្ធៅ ស្រុកព្រះសីហនុ ។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់អោយដឹងថា មានករណីភ្លើងឆាបឆេះរថភ្លើង ដែលដឹកប្រេងម៉ាស៊ូត ១ខ្សែ កាលពីម៉ោង ០៣:១០នាទីរំលងអាធ្រាត ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវរថភ្លើង ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។

តាមអ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បើកមកដល់ចំណុចរ៉ារថភ្លើង វា លរេញ ហើយបានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅផ្ទុយគ្នាពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេ ញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបានជាន់ហ្វ្រាំង មានធុំក្លិនស្ងៀម គាត់បានចេញ មកមើល ស្រាប់តែមានឃើញមានភ្លើងឆេះនៅក្បាលរថភ្លើងតែម្តង រួចបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយម កជួយបាញ់ទឹកពន្លត់​ ដោយប្រើទឹកអស់០១រថយន្ត ទើបរលត់ទាំងស្រុង ។

ទាក់ទងករណីខាងលើនេះដែល គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ក្រាន់ខូចខាតក្បាលរថភ្លើងនិងប្រព័ន្ធភ្លើងក្នុងរថភ្លើង ៕

Telegram-Troryorng
Share.