រុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ (២៤កុម្ភៈ) បន្ទាប់ពីការប្រកាសសង្គ្រាមដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ 

មនុស្សប្រហែល 100,000 នាក់បានរត់ភៀសខ្លួន ដោយសារការផ្ទុះ និងការបាញ់កាំភ្លើងបានកក្រើកទីក្រុងធំៗ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ជនជាតិអ៊ុយក្រែន 137 នាក់ ទាំងបុគ្គលិកយោធា និងជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងថ្ងៃដំបូង។ មន្ត្រី​អាមេរិក​និង​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​មាន​បំណង​ដណ្តើម​យករដ្ឋធានី គៀវ និង​ផ្តួលរំលំ​រដ្ឋាភិបាល។ 

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានរឹបអូសយកអតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ភាគខាងជើងនៃរដ្ឋធានី គៀវ តាមបណ្តោយផ្លូវខ្លីបំផុតទៅកាន់រដ្ឋធានីពីប្រទេសបេឡារុស្ស ជាកន្លែងដែលទីក្រុងម៉ូស្គូបានរៀបចំកងទ័ព។

ប្រធានាធិបតី Volodymyr Zelensky បានប្តេជ្ញាកាលពីថ្ងៃសុក្រថា នឹងស្នាក់នៅក្នុងទីក្រុង Kyiv ទោះបីជារុស្ស៊ីកំណត់គាត់ថាជា “គោលដៅទី 1” ក៏ដោយ៕

ប្រភព៖ CNA News

Share.