ប្រជាជនអ៊ុយក្រែនដែលរស់នៅក្នុងទីក្រុងធំៗជុំវិញពិភពលោក កំពុងតវ៉ាប្រឆាំងនឹងសង្រ្គាម ទាមទារឱ្យ លោកពូទីន បញ្ចប់ការវាយប្រហារ។

ដោយសារតែព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ជា​លទ្ធផលមានមនុស្ស ១៣៧នាក់បាត់បង់ជីវិត និងមនុស្ស ៣១៦នាក់បានទទួលរងរបួស។​ ប្រជាជន​អ៊ុយក្រែននៅក្នុង​ទីក្រុង​ធំៗជុំវិញ​ពិភពលោក​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាមនេះ។

បាតុករអ៊ុយក្រែនរាប់រយនាក់បានប្រមូលផ្តុំគ្នានៅផ្លូវ Downing Street ក្នុងទីក្រុងឡុងដ៍ ដែលជាតំបន់ការិយា​ល័យ​ និងផ្ទះរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ស្ថិតនៅ ដើម្បីអំពាវនាវដល់ចក្រភពអង់គ្លេស និងអង្គការដទៃទៀត រារាំង​ការ​វាយ​ប្រហារឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយក្រែន។

នៅសហរដ្ឋអាមេរិកឯនោះវិញ ក៏ក្រុមបាតុករអ៊ុយក្រែនបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗជាច្រើនដូចជាទីក្រុង​ញូវយ៉ក​ ក្រុមអ្នកតវ៉ាគ្រវីទង់ជាតិអ៊ុយក្រែន នៅមុខការិយាល័យរដ្ឋាភិបាលរុស្ស៊ី និងអំពាវនាវឱ្យលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បញ្ចប់ការវាយប្រហារលើអ៊ុយក្រែន។ ក្រៅពីក៏​មាន​ពលរដ្ឋ​អ៊ុយក្រែន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ធំៗ​ជុំវិញ​ពិភពលោក​ដូច​ជា​ទីក្រុង​ប៉ារីស ប្រទេស​បារាំងនិងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។ ក្រុម​បាតុករ​មាន​គោលដៅ​ដូចគ្នា​គឺ​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ចប់​ការ​ឈ្លានពាន​អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទោះបីជារុស្ស៊ី​អះអាង​ថា​នឹង​កំណត់​គោលដៅតែ​លើ​កងទ័ព​អ៊ុយក្រែន ប៉ុន្តែ​គេ​បាន​រក​ឃើញ​ថា​អគារ​ស៊ីវិល​ត្រូវ​បាន​វាយ​ប្រហារ​និង​ខូច​ខាត ទាហាន​និង​ជន​ស៊ី​វិល​យ៉ាង​ហោច​១៣៧​នាក់​បាន​ស្លាប់ និង​ជាង​៣១៦នាក់​រង​របួស ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ ក្នុងផ្លូវរថភ្លើងក្រោមដី៕

ប្រភព៖ Thairath

Telegram-Troryorng
Share.