ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពិភាក្សាជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda ហើយបានបង្ហោះនៅលើ Twitter នៅព្រឹកថ្ងៃសុក្រនេះថា ប៉ូឡូញ និងសមាជិកផ្សេងទៀតនៃក្រុមសហប្រជាជាតិ Bucharest Nine អាចជួយអ៊ុយក្រែននូវ ជំនួយការពារជាតិ ការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធលើអ្នកឈ្លានពាន ដែលលោកបាននិយាយដោយសំដៅទៅលើប្រទេសរុស្ស៊ី។

លោកបង្ហោះថា «យើងការពារសេរីភាពរបស់យើង ទឹកដីរបស់យើង។ យើងត្រូវការជំនួយអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ យើងបានពិភាក្សារឿងនេះជាមួយ @AndrzejDudaនិងបានប្តឹងទៅ Bucharest Nine សម្រាប់ជំនួយការពារជាតិ ការដាក់ទណ្ឌកម្ម សម្ពាធលើអ្នកឈ្លានពាន។ រួមគ្នាយើងត្រូវដាក់រុស្សីនៅតុចរចា។ យើង​ត្រូវ​ការ​ក្រុម​សម្ព័ន្ធមិត្តប្រឆាំង​សង្គ្រាម»។

បើ​តាមសេចក្ដីថ្លែងការណ៍របស់លោក Zelensky បានឱ្យដឹងថាស្ថានភាព​នៅ​ក្នុង​រដ្ឋធានីកៀវរបស់​អ៊ុយក្រែន​គឺ «ពិបាក​ខ្លាំង​ណាស់»។ លោកបន្តថា រុស្ស៊ីកំពុងទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋានក្នុងរដ្ឋធានីកៀវ ជាមួយនឹងគោលដៅដែលបានសន្មត់ថា រងគ្រោះដល់ប្រជាជនយ៉ាងខ្លាំង។ រុស្ស៊ី​បាន​បដិសេធ​ថា យោធា​ខ្លួន​មិន​បាន​កំណត់​គោលដៅ​អ្វី​ឡើយ ក្រៅ​ពី​ទីតាំង​យោធា និង​កម្លាំងទ័ព​របស់​អ៊ុយក្រែន។ រុស្ស៊ីបាន​អំពាវនាវ​ដល់​កងទ័ព​អ៊ុយក្រែន​ឱ្យ​ពួកគេ​ដាក់​អាវុធចុះ​ហើយ «​ត្រឡប់​ទៅ​ផ្ទះ​វិញ»៕

ប្រភព៖ RT

Telegram-Troryorng
Share.