មន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​បាន​និយាយ​ថា កងកម្លាំង​យោធា​រុស្ស៊ី​កំពុង​កំណត់​គោលដៅ​លើ​ទីតាំង​ជន​ស៊ីវិល​រាប់​សិប​កន្លែង។

លោក Vadym Denysenko ​បានប្រាប់ទីភ្នាក់ងារសារព័ត៌មានReutersថា «រុស្ស៊ីនិយាយថាពួកគេមិនបានវាយលុកលើទីតាំងជនស៊ីវិលនោះទេ ប៉ុន្តែទីតាំងជនស៊ីវិលចំនួន៣៣ កន្លែងត្រូវបានវាយប្រហារក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ(ម៉ោងនៅអ៊ុយក្រែន)»។

កងកម្លាំងរុស្ស៊ីឡោមព័ទ្ធរដ្ឋធានីកៀវ បន្ទាប់​ពី​បាន​ដាក់​ពង្រាយ​ទ័ព​យ៉ាង​ឆាប់​រហ័ស​ពី​ជួរ​មុខ​ជា​ច្រើន​នៅ​ភាគ​ខាង​ជើង ភាគ​ខាង​កើត និង​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រតិបត្តិការរុស្ស៊ីបានស្ថិតនៅក្នុងទីក្រុងរួចហើយ ដោយជំរុញឱ្យអ្នកស្រុកប្រយុទ្ធជាមួយដោយគ្រាប់បែកសាំង៕

ប្រភព៖ BBC

Telegram-Troryorng
Share.