ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រថា ទីក្រុងប៉េកាំងជឿថា «អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់» គួរតែត្រូវបានគោរពជាគោលការណ៍មួយអនុវត្តស្មើៗគ្នាចំពោះអ៊ុយក្រែន។

បន្ទាប់ពីការហៅទូរស័ព្ទជាមួយសមភាគីអង់គ្លេស សហភាពអឺរ៉ុប និងបារាំង រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានគូសបញ្ជាក់ពីជំហររបស់ទីក្រុងប៉េកាំងចំពោះអ៊ុយក្រែនចំនួន ៥ចំណុច៖

1-ប្រទេសចិន «គាំទ្រយ៉ាងពេញទំហឹង» ដោយគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពបូរណភាពទឹកដីនៃប្រទេសទាំងអស់ រួមទាំងអ៊ុយក្រែនផងដែរ។

2-សន្តិសុខរបស់ប្រទេសមួយមិនអាចរឹងមាំដោយការប្ដូរប្រទេសមួយផ្សេងទៀតបានទេ ហើយរុស្ស៊ីក៏មានភាពត្រឹមត្រូវចំពោះការព្រួយបារម្ភអំពីការពង្រឹកសន្តិសុខ និងពង្រីកចំនួនប្រាំជុំនៃអង្គការណាតូ។

3-ប្រទេសចិនជឿជាក់ថា «ភាគីសងខាង» គួរតែអនុវត្តការអត់ធ្មត់ និងការពារជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។

4-ប្រទេសចិនគាំទ្រ «ចំពោះការចរចានិងការចរចាដោយផ្ទាល់វាងរុស្ស៊ី និងអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» និងជឿថា អ៊ុយក្រែន «គួរតែជាស្ពានរវាងលោកខាងកើត និងលោកខាងលិច មិនមែនជាព្រំដែននៃមហាអំណាចប្រឈមមុខដាក់គ្នានោះទេ។

5-គួរប្រើអំណាចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បី «សម្របសម្រួលរកដំណោះស្រាយការទូត» និង «ធ្វើឱ្យភាពតានតឹងត្រឡប់ជាត្រជាក់ ជាជាងការបញ្ឆេះពួកគេ»។ ប្រទេសចិនតែងតែជំទាស់នឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលលើកយកជំពូកទី VII នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្តល់សិទ្ធិដល់ជំហានយោធា និងមិនមែនយោធា ដើម្បី «ស្តារសន្តិភាព និងសន្តិសុខអន្តរជាតិ»៕

ប្រភព៖ Axios

Telegram-Troryorng
Share.