យោងតាមសារព័ត៌មាន Mailonline នៅពេលថ្មីនេះៗបានឱ្យដឹងថា កងកម្លាំង​អ៊ុយក្រែន​បាន​អះអាង​ថា ក្នុង​រយៈពេល​មួយថ្ងៃខ្លួនបានធ្វើ​ឱ្យកង​ទា​ហាន​រុស្ស៊ី​បាត់បង់ជីវិតជាង​១០០០​នាក់។

មានកងកម្លាំង​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បាត់បង់​ទាហាន​ប្រមាណ​២៨០០​នាក់ រថក្រោះ​៨០ គ្រឿង រថពាសដែក​៥១៦គ្រឿង យន្តហោះ​១០​គ្រឿង​និង​ឧទ្ធម្ភាគចក្រ ៧គ្រឿង​ នេះបើតាមរបាយការណ៍សរុបរបស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​​។ មន្ត្រីរុស្ស៊ីបានធ្វើការអះអាងស្រដៀងគ្នាដែរថា ទីក្រុងម៉ូស្គូបានចាប់ទាហានអ៊ុនក្រែនជាង ១៦០នាក់ បំផ្លាញ​ទីតាំង​ទ័ពជើងគោក​អ៊ុ​យក្រែន​៧៤ កំទេច​ស្ថានីយ​រ៉ា​ដា​ចំនួន​១៨ បាញ់​ទម្លាក់​​យន្តហោះ​៥​គ្រឿង​និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង បំផ្លាញ​រថក្រោះ​១៨​គ្រឿង និង​រថពាសដែក​មួយ​ចំនួន​ទៀត​។​

កងម្លាំងអ៊ុយក្រែនក៏បានអះអាងដែរថា ខ្លួន​បាន​វាយប្រហារ​ចំ​អាកាសយានដ្ឋាន​មួយ​នៅ​ទីក្រុង​ Millerovo នៅ​រុស្ស៊ី​ខាងត្បូង​ដោយ​បំផ្លាញ​យន្តហោះ​ Su-30SM យ៉ាង​តិច​មួយ​គ្រឿង​។​ យ៉ាងហោចណាស់ ជនជាតិអ៊ុយក្រែន ៣៧នាក់ និងជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិតនិងរាប់រយនាក់ទៀតរងរបួស នៅក្នុងការប្រយុទ្ធគ្នារយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ។ កងទ័ពអ៊ុយក្រែនដែលមានភារកិច្ចការពារទីក្រុងបានចាប់ផ្តើមដំឡើងទីតាំងការពារនៅទូទាំងផ្លូវហាយវេ លើស្ពាន និងនៅកាច់ជ្រុងផ្លូវ ដើម្បីរៀបចំសម្រាប់អ្វីដែលហាក់ដូចជាការប្រយុទ្ធបង្ហូរឈាមពីផ្លូវមួយទៅផ្លូវនៅចុងសប្តាហ៍នេះ។ កងកម្លាំង​អ៊ុយ​ក្រែនក៏​អះអាងថា​បាន​បាញ់ទម្លាក់​យន្តហោះ​រុស្ស៊ី​ចំនួន​ប្រាំមួយ​គ្រឿង​លើ​តំបន់​ Donbassនិង​មួយ​គ្រឿង​ទៀត​ធ្លាក់​ជិត​រដ្ឋធានី​កៀវ។

យោធារដ្ឋធានីកៀវ ត្រូវទុកឱ្យប្រឈមមុខការតាំងជាមួយទាហានរបស់រុស្ស៊ីតែម្នាក់ឯង បន្ទាប់ពីអង្គការណាតូនិងសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពួកគេនឹងមិនលូកដៃក្នុងរឿងនេះ។ មានការព្យាករណ៍រំពឹងទុកថាអ៊ុយក្រែនមានសង្ឃឹមតិចនឹងទទួលបានជ័យជំនះក្នុងសង្គ្រាមនេះ បើទោះក្នុងចិត្តថារំពឹងថាសង្រ្គាមនឹងអូសបន្លាយ ហើយបង្ហូរឈាមយ៉ាងកាចសាហាវ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ កងកម្លាំងនៅរដ្ឋធានីកៀវ ក៏បានខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពរបស់លោកពូទីនផងដែរ៕

Telegram-Troryorng
Share.