នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បងប្រុសនិងម្តាយរបស់តារាស្រី តេងម៉ូ បានរួមដំណើរតាមនាវាជាមួយក្រុមជួយសង្គ្រោះនិងស្វែងរកសពតារាស្រីរូបនេះ។ មុនចេញដំណើរស្វែងរក ក្រុមគ្រួសាររបស់តារាស្រីរូបនេះ និងក្រុមការងារជួយសង្គ្រោះបានធ្វើពិធីបួងសួងសុំផ្លូវពីម្ចាស់ទន្លេ។

បន្ទាប់ពិធីបួងសួងបានចប់ បងប្រុសតារាស្រី តេងម៉ូ គឺជាអ្នក​រក​ឃើញ​សព​ប្អូន​ស្រីមុនដំបូងគេ ​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី ដោយប្រើពេលតាមរកប្រមាណ ៣៨ម៉ោង ។ ​ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ​រកឃើញសាកស​ពរបស់តារា​ស្រី​រូប​នេះហើយ គឺនៅឆ្ងាយពីកំពង់ផែ Pibulsongkram 1 ទៅខាងជើងទន្លេចៅប្រាយ៉ា ៥០០ -៧០០ ម៉ែត្រ​ ដែលទើបតែនឹងអណ្តែតឡើងមកលើទឹក។

យ៉ាងណាមិញ ទីតាំងដែលសពបានអណ្ដែត និងប្រទះឃើញនេះ ត្រូវបានគេសន្និដ្ឋានថា ជាទីតាំងដែលម្ដាយរបស់ តេងម៉ូ បានយកកម្រងផ្កា និងធូបទានទៅសុំខមាទោសកាលពីថ្ងៃទី២៥ ម្សិលមិញនេះតែម្ដង៕

Telegram-Troryorng
Share.