របាយការណ៍ក្រសួងការពារជាតិរុស្ស៊ីចុងក្រោយបង្អស់បានបង្ហាញថា៖ មកទល់ពេលវេលាចុងក្រោយនេះ ទីក្រុង Melitopol ក្នុងតំបន់ Zaporizhzhia ដែលជាទីតាំងដ៏សំខាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ត្រូវបានវ៉ៃបែក និងគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីបានដោយជោគជ័យ។

◾️កងវរសេនាតូចជាតិនិយមអ៊ុយក្រែនដែលបានវាយចាញ់បាក់ទ័ពដកថយ ក៏បានបំផ្ទុះស្ថានីយអគ្គិសនី និងស្ពានឆ្លងកាត់តំបន់នោះ ដើម្បីផ្តាច់ផ្លូវកុំឲ្យទាហានថ្មើរជើងរុស្ស៊ីតាមសម្លាប់។

◾️កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានចូលទៅគ្រប់គ្រងពេញលេញក្នុងទីក្រុង Melitopol ភ្លាមពួកគេក៏បានកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសុវត្ថិភាពជូនជនស៊ីវិលនៅទីនោះផងដែរ។

◾️កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានវាយលុកយកទីតាំងយោធាអ៊ុយក្រែនសរុបបានចំនួន ៨២១ កន្លែងដោយបានបាញ់កម្ទេ​ចតែលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនតែប៉ុណ្ណោះ ។

◾️ យន្តហោះចម្បាំង ៧ គ្រឿង, ឧទ្ធម្ភាគចក្រ ៧ គ្រឿង និងយន្តហោះគ្មានមនុស្សបើក ៩ គ្រឿងរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយទាហានរុស្ស៊ី ។ ខណៈដែលរថក្រោះចំនួន ៨៧ គ្រឿង, រថពាសដែកបំពាក់គ្រាប់រ៉ុក្កែតចំនួន ២៨ គ្រឿង, រថយន្តយោធាចំនួន ១១៨ គ្រឿង ព្រមទាំងនាវាចម្បាំងធនមធ្យមចំនួន ៨ គ្រឿង របស់កងទ័ពអ៊ុយក្រែន ក៏ត្រូវបានបំផ្លាញដោយរុស្ស៊ីផងដែរ៕

ប្រភព RT

Telegram-Troryorng
Share.