Facebook បានប្រកាសនៅពេលថ្មីៗនេះថា ខ្លួនបិទប្រព័ន្ធផ្សព្វផ្សាយក្នុងរដ្ឋរបស់រុស្ស៊ីពីលើការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ពីមាតិការបស់ពួកគេនៅលើហ្វេសប៊ុក ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

ការរឹតបន្តឹងនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ពីមេប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនហ្វេសប៊ុក និងបានបន្ថែមថា«យើងក៏បន្តអនុវត្តបិទដំណើរប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបន្ថែមទៀត។ ការផ្លាស់ប្តូរទម្រង់ទាំងនេះបានចាប់ផ្តើមដំណើរការរួចហើយ ហើយនឹងបន្តដល់ចុងសប្តាហ៍នេះ»។

និយតករប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីបានប្រកាសក្នុងសប្តាហ៍នេះថា ការចូលប្រើបណ្ដាញសង្គម Facebook នៅរដ្ឋរបស់ខ្លួនក៏នឹងត្រូវបានរឹតបន្តឹងបន្ថែម បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់លើហ្វេសប៊ុកនិងក្រុមហ៊ុន Meta ពីការរំលោភលើ «សិទ្ធិមនុស្សជាមូលដ្ឋាន» ខណៈសារព័ត៌មានរុស្ស៊ីមួយចំនួនក៏មានការផ្សព្វផ្សាយនៅលើទម្រង់របស់ពួកគេត្រូវបានបញ្ចេញដោយមានកម្រិតកំណត់៕

ប្រភព៖ RT

Telegram-Troryorng
Share.