សារព័ត៌មាន Mailonline បានចេញផ្សាយមុននេះថា អគារខ្ពស់នៅរដ្ឋធានីកៀវ បានកម្ទេចដោយគ្រាប់មីស៊ីលផ្លោងកាលពីព្រឹកមិញនេះ មកទល់ពេលនេះកងកម្លាំងរុស្ស៊ីបានសម្លាប់ជនស៊ីវិលរបស់ប្រទេសអ៊ុយក្រែនចំនួន១៩៨នាក់ និងកុមារ៣នាក់។

វីដេអូដែលថតបានដោយប្រពន្ធ CCTV បានបង្ហាញឱ្យឃើញថា គ្រាប់មីស៊ីលបានផ្លោងចំអគារខ្ពស់ត្រង់ទីតាំងនៅជិតអាកាសយានដ្ឋាន Zhuliany។ លោក Anton Herashchenko ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនក៏បាននិយាយដែរថា ប្រទេសរុស្ស៊ីបានកុហកអំពីការមិនបាញ់ផ្លោងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ដែលយ៉ាងហោចណាស់កន្លែង៤០ កន្លែងត្រូវហិនហោចដោយការវាយប្រហារ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែនលោក Viktor Lyashko បានសរសេរនៅលើ Facebook ថា «ជាអកុសល! យោងតាមទិន្នន័យប្រតិបត្តិការ មានអ្នកស្លាប់ចំនួន១៩៨នាក់ ក្នុងនោះមានកុមារ ៣នាក់ និងអ្នករងរបួស ១១១៥ នាក់រួមទាំងកុមារចំនួន ៣៣នាក់ នៅក្រោមកណ្តាប់ដៃអ្នកឈ្លានពានយើង»៕

Telegram-Troryorng
Share.