ភ្នំពេញ៖ អគ្គីភ័យឆាបឆេះស្មៅនៅក្នុងដីឡូត៍មួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យប្រចាំខណ្ឌដង្កោចេញជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលម៉ោង២ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចដីឡូត៍មួយកន្លែងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយចេញពីស្មៅនៅក្បែរនោះរួចក៏បង្កចេញជាអណ្ដាតភ្លើងបណ្ដាលឲ្យឆេះរាលដាលទៅដល់ស្មៅនៅក្នុងដីឡូត៍បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ការពាររាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

ករណីអគ្គិភ័យឆាបឆេះស្មៅខាងលើនេះបង្កការភា្ញក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ចំនួន៣គ្រឿងតែពុំបានបាញ់ពន្លត់នោះភ្លើងក៏រលត់ទៅវិញជាស្ថាពរ៕

Share.