នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ គេបានឃើញនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់តារាសម្ដែងហូលីវូដ លោកស្រី Angelina Jolie បានបង្ហោះសំណេរបួងសួងសម្រាប់ប្រជាជនអ៊ុយក្រែន។ នៅក្នុងសំណេររបស់លោកស្រី ក៏បានលើកឡើងដែរថា ស្ថានការណ៍នៅពេលនេះអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន គឺធ្វើដើម្បីធានាការការពារ និងសិទ្ធិមនុស្សរបស់ជនភៀសខ្លួនទាំងអស់ជាមូលដ្ឋាន។

លោកស្រី Angelina Jolie បានសរសេរសាររៀបរាប់ថា «ដូចមនុស្សជាច្រើនទៀតដែរ ខ្ញុំសូមបួងសួងសម្រាប់ប្រជាជននៅអ៊ុយក្រែន។ ការផ្តោតអារម្មណ៍របស់ខ្ញុំរួមជាមួយនឹងសហការី ស្ថានការណ៍នៅពេលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានគឺធ្វើដើម្បីធានាការការពារ និងសិទ្ធិមនុស្សជាមូលដ្ឋាននៃជនភៀសខ្លួនទាំងនោះ រួមទាំងជនភៀសខ្លួននៅក្នុងតំបន់របស់យើងផងដែរ។ ខ្ញុំបានឃើញរបាយការណ៍អំពីអ្នកស្លាប់ និងរបួស រួមទាំងប្រជាជនជាច្រើននាក់ ចាប់ផ្តើមភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកទីសុវត្ថិភាព។ វាពិតជាឆាប់ពេកទេដឹង ក្នុងការដឹងពីអ្វីដែលនឹងកើតឡើង ប៉ុន្តែសារៈសំខាន់នៃថេរវេលានេះ – សម្រាប់ប្រជាជនអ៊ុយក្រែន និងសម្រាប់នីតិរដ្ឋអន្តរជាតិ – មិនអាចនិយាយលើសពីនេះបានទេ»។

ក្រៅពីលោកស្រី Angelina Jolie ហើយនោះ គេក៏ឃើញមានតារាសម្ដែង តារាចម្រៀង និងតារាសិល្បៈ​ហូលីវូដ​ជាច្រើននាក់ទៀតដូចជា នាង Gigi Hadid , Eiza Gonzalez, AnnaLynne McCord, Kendall Jenner, Bethenny Frankel និង លោក Sean Penn ជាដើម ដែលហ៊ានបង្ហោះសារចេញពីក្រអៅចិត្តបួងសួងសុំសេចក្ដីសុខ និងសុខវត្ថិភាពសម្រាប់ប្រជាជនអ៊ុយក្រែន។

Kendall Jenner
AnnaLynne McCord
Eiza Gonzalez
Gigi Hadid
Sean Penn

ជាមួយគ្នានេះដែរសភាពការណ៍នៅអ៊ុយក្រែនក្នុងថ្ងៃទី៥នេះ តួលេខសម្រាប់ជនភៀសខ្លួននៅអ៊ុយក្រែនចេញពីទិន្នន័យដែលចេញផ្សាយ UNHCR បានអះអាងថា បច្ចុប្បន្នភាពចំនួនសរុបគឺ ៣៦៨,០០០ នាក់ ហើយបន្តកើនឡើងថែមទៀត៕

រូបភាពជនភៀសខ្លួនអ៊ុយក្រែន ពី CNN
Telegram-Troryorng
Share.