ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​​លីគ​កំពូល​កម្ពុជា Cambodian Premier League បាន​ប្រកាស​ជ្រើសរើស​​បុគ្គលិក​តំណែង​ជា​ អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុម (Team Manager) ចំនួន ១នាក់ មុន​រដូវកាល​ឆ្នាំ​២០២២ ចាប់​ផ្ដើម​នៅ​​សប្ដាហ៍​ក្រោយ​តទៅ។

បើ​តាម​​ការ​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​របស់​ក្លិប​ថា​ទំនួល​ខុស​ត្រូវ និង​តួនាទី ក្នុង​តំណែង​នេះ​មាន​ដូចជា៖

  • រៀបចំកក់តារាង និងសណ្នារគារសម្រាប់ក្រុម
  • ជំនួយការបកប្រែសម្រាប់គ្រូបង្វឹក
  • ជួយរៀបចំសម្ភារៈកីឡា

    សម្រាប់​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ដាក់​ពាក្យ​ធ្វើការ សូមផ្ញើរ​ប្រវត្តិរូប​​ទៅ​កាន់​អ៊ីម៉ែល​របស់​​ក្លិប​អង្គរថាយហ្គឺរinfo@angkor-tiger.com៕
Telegram-Troryorng
Share.