ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី១៦ ឆ្នាំ​២០២២ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League សេនាធិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កំពុង​ដំណើរការ​ការ​ប្រកួត​​វគ្គ​ជម្រុះ​ជើង​ឯក​ថ្នាក់​ខេត្ត​ដោយ​​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​មាន​ការ​ប្រកួត​ចំនួន​​៤គូ។

កម្មវិធី​ប្រកួត​នៅ​​ថ្ងៃ​ទី១ ខែ​មីនា វេលា​ម៉ោង​៣រសៀល​ដំណាល​គ្នា​មាន៖
*ពូល A
-កំពតអែហ្វស៊ី ប៉ះ ខេត្ត​កំពង់ស្ពឺ នៅ​កីឡដ្ឋាន​ខេត្ត​កំពត
-ខេត្ត​ព្រះសីហនុ ប៉ះ ខេត្ត​កែប នៅ​ទីលាន​អនុ​វិទ្យាល័យ​សម្តេច​ឪ
*ពូល B
-ភ្នំពេញហ្គាឡាក់ស៊ី ប៉ះ ខេត្ត​កណ្ដាល នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ
-ខេត្ត​កំពង់ចាម ប៉ះ ខេត្ត​ស្វាយរៀង នៅ​វិទ្យាល័យ​ព្រះសីហនុ
ថ្ងៃ​ទី២ ខែ​មីនា វេលា​ម៉ោង​៣រសៀល​ដំណាល​គ្នា​មាន៖
*ពូល C
-ឬទ្ធិសែន ប៉ះ បាត់ដំបងអែហ្វស៊ី នៅ​ទីលាន​វិទ្យាល័យ​កំពង់ត្រឡាច
-សូហ្វីយ៉ាប៉ៃលិន ប៉ះ ឧត្តរមានជ័យ នៅ​វិទ្យាល័យ​ក្រុង​ទេព​និម្មិត
*ពូល D
-សន្តិភាព​កំពង់ធំ ប៉ះ ខេត្ត​ព្រះវិហារ នៅ​វិទ្យាល័យ​កំពង់ធំ
-មណ្ឌលគីរី ប៉ះ អធិរាជ​ដំរី​ឦសាន នៅ​បឋម​សិក្សា ហ៊ុន សែន សែមនោរម្យ

Telegram-Troryorng
Share.