ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ បាន​ប្រកាស​ដាក់​លក់​សំបុត្រ​មុន​គេ បើ​ធៀប​នឹង​ក្រុម​ទាំង​៤​ដែល​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​សប្ដាហ៍​ដំបូង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ខណៈ​ដែល​ក្រុម​មួយ​នេះ​ប្រើប្រាស់​កីឡដ្ឋាន SRU Stadium (ប្តូរ​ជា Hanuman Stadium) នៅ​ក្នុង​ទីរួម​ខេត្ត​សៀមរាប។

ក្រុម​ដែល​មាន​ថៅកែ​ជា​​ជនជាតិ​ជប៉ុន មួយ​នេះ​នឹង​ទទួល​ក្រុម​បាល់ទាត់​វិសាខា នៅ​​ថ្ងៃ សៅរ៍ ទី ០៥ ខែ មីនា ខាង មុខ​នេះ វេលាម៉ោង ៣:៤៥នាទីរសៀល។ ចំណែក​តម្លៃ​សំបុត្រ​​មាន​៣ប្រភេទ​នៅ Tiger Cash ដែល​ទល់​មុខ​វត្តកេសារារាម ដោយ​ចាប់​លក់​ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ តម្លៃសំបុត្រ (ខ្មែរ)៖

  • សំបុត្រ A តម្លៃ ១០,០០០៛
  • សំបុត្រ B តម្លៃ ៦,០០០៛
  • សំបុត្រ C តម្លៃ ៤,០០០៛
Telegram-Troryorng
Share.