តាមរយៈសារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្រុមហ៊ុន Netflix ជាក្រុមហ៊ុនភាពយន្ដដ៏ធំរបស់សហរដ្ឋអាមេរិកបានដោយលើកឡើងថាខ្លួននឹងមិនគោរពតាមច្បាប់ថ្មីរបស់រុស្ស៊ីទេ បើទោះបីជាមានបទបញ្ញត្តិដែលតម្រូវឱ្យចាក់ផ្សាយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋក៏ដោយ។ NFLX ក៏បានអះអាងថា នេះគឺជាឆ្លើយតបទៅនឹងវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុមហ៊ុន Netflix បានប្រាប់ទៅកាន់ CNN Business ថា «ដោយសារស្ថានភាពបច្ចុប្បន្ន យើងមិនមានគម្រោងបន្ថែមបណ្តាញទាំងនេះទៅក្នុងសេវាកម្មរបស់យើងទេ» ។ ច្បាប់ថ្មីដែលតម្រូវឱ្យក្រុមហ៊ុន Netflix អនុវត្តទាមទារឱ្យមានសេវាកម្មសោតទស្សន៍ជាមួយអតិថិជនច្រើនជាង ១០០,០០០នាក់នៅក្នុងប្រទេសនោះ ដើម្បីចែកចាយបណ្តាញព័ត៌មានកីឡា និងការកម្សាន្តចំនួន ២០ដោយឥតគិតថ្លៃ។ បទបញ្ញត្តិថ្មីដែលគ្រប់គ្រងដោយនិយតករទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor ដែលតម្រូវឱ្យមានការអនុលោមតាមច្បាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

ព័ត៌មាន​នេះ​កើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​រុស្ស៊ី ​បាន​បើក​ការ​វាយ​លុក​ផ្នែក​យោធា​លើ​អ៊ុយក្រែន ។ ការឈ្លានពាននេះត្រូវបានថ្កោលទោសដោយប្រជាជាតិជាច្រើនជុំវិញពិភពលោក និងបានបង្កឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ដែល ផ្តោតលើសេដ្ឋកិច្ចរុស្ស៊ី៕

Telegram-Troryorng
Share.