ភ្នំពេញ៖ អគ្គីភ័យឆាបឆេះហាងស្មងគោ និងប្រហិតធំ យ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗកាលពីវេលាម៉ោង ៩ និង ៤០នាទី ថ្ងែទី២ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២១៧ស្ថិតនៅក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីអ្នកឃើញហេតុការណ៍បានអោយយដឹងថា ដំបូងឡើយម្ចាស់ហាងបានឃើញទុយោធុងហ្គាសធ្លាយរួចក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ និងរថយ ន្តបង្ការនិងពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ហើយបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាយកបំពង់បង្ការនិងពន្លត់អគ្គីភ័ យធ្វើការបាញ់អស់ជាច្រើនកំពុងទើបរលត់ទៅវិញជាស្ថាពរ ។

តាមសម្ថកិច្ចបានឲ្យដឹងថាករណីអគ្គីភ័យខាងនេះដែរ បានធ្វើឲ្យបុរសម្នាក់ជាអ្នកមើលការក្នុងហាងរងរបួសដៃ​បន្តិចបន្តួចផងដែរ ហើយក្នុងករណីអគ្គីភ័យខាងនេះគឺពុំបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់នោះទេ៕

អត្ថបទ៖សេងសាវី

Telegram-Troryorng
Share.