ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី១៦ ឆ្នាំ​២០២២ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Cambodian Premier League សេនាធិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៤ នៃ​​​វគ្គ​សន្សំ​ពិន្ទុ​​ជើង​ឯក​ថ្នាក់​ខេត្ត​ ដោយ​​នៅ​រសៀល​ថ្ងៃ​អង្គារ និង​ពុធ សប្ដាហ៍​នេះ​​មាន​ការ​ប្រកួត​ចំនួន​៨គូ ខណៈ​លទ្ធផល​បញ្ចប់​ទៅ​ក្រុម​នីមួយៗ​ទាត់​បាល់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​២៥​គ្រាប់។

លទ្ធផល​​ប្រកួត​នៅ​​ថ្ងៃ​ទី១ ខែ​មីនា វេលា​ម៉ោង​៣រសៀល​ដំណាល​គ្នា​មាន៖
*ពូល A
-កំពតអែហ្វស៊ី ៤-២ ខេត្ត​កំពង់ស្ពឺ នៅ​កីឡដ្ឋាន​ខេត្ត​កំពត
-ខេត្ត​ព្រះសីហនុ ១-១ ខេត្ត​កែប នៅ​ទីលាន​អនុ​វិទ្យាល័យ​សម្តេច​ឪ
*ពូល B
-ភ្នំពេញហ្គាឡាក់ស៊ី ២-១ ខេត្ត​កណ្ដាល នៅ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ
-ខេត្ត​កំពង់ចាម ៣-៣ ខេត្ត​ស្វាយរៀង នៅ​វិទ្យាល័យ​ព្រះសីហនុ
លទ្ធផល​ការ​ប្រកួត​ថ្ងៃ​ទី២ ខែ​មីនា វេលា​ម៉ោង​៣រសៀល​ដំណាល​គ្នា​មាន៖
*ពូល C
-ឬទ្ធិសែន ២-០ បាត់ដំបងអែហ្វស៊ី នៅ​ទីលាន​វិទ្យាល័យ​កំពង់ត្រឡាច
-សូហ្វីយ៉ាប៉ៃលិន ១-៣ ឧត្តរមានជ័យ នៅ​វិទ្យាល័យ​ក្រុង​ទេព​និម្មិត
*ពូល D
-សន្តិភាព​កំពង់ធំ ១-០ ខេត្ត​ព្រះវិហារ នៅ​វិទ្យាល័យ​កំពង់ធំ
-មណ្ឌលគីរី ០-១ អធិរាជ​ដំរី​ឦសាន នៅ​បឋម​សិក្សា ហ៊ុន សែន សែមនោរម្យ

Telegram-Troryorng
Share.