បន្ទាយមានជ័យ៖ ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តបង្កជាអគ្គីភ័យ ឆាបឆេះផ្ទះឈើប្រក់ស័ង្កសី២ខ្នង កាលពីម៉ោង ១១និង៤០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះទាំង២គ្រួសារមានទី១ ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា ភេទប្រុសអាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ ផ្ទះសង់ពីឈើជញ្ជាំងក្តារ ប្រក់ស័ង្កសីទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ម្ចាស់ផ្ទះទី២មានឈ្មោះ អឿន ខឿន ខូចខាតផ្ទះឈើជញ្ជាំងស័ង្កសីឆេះជញ្ជាំងម្ខាងប្រមាណ៣០% សម្ភារៈប្រើប្រាស់និងអស់លុយ១លានរៀល។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងទទួលផែនបង្ការ និងពន្លត់អគ្កិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទា យមានជ័យ បានឲ្យដឹងថា ដំបូងឡើយអគ្គិភ័យឆាបឆេះចេញផ្ទះឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា ខណៈដែលម្ចាស់នៅខាងក្រោមផ្ទះ ហើយអគិគីភ័យបានឆាបឆេះផ្នែកខាងលើ និងរាលដាលដល់ផ្ទះ១ខ្នងទៀត ។

ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្កិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន៣គ្រឿងជួយ អន្តរាគមន៍ និងប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ទើបអាចពន្លត់ភ្លើងបាននិងមិនបណ្តាលឲ្យរាលដាលឆេះផ្ទះអ្នកជិតខាងផ្សេងទៀត ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.