តាមរយៈសារព័ត៌មាន Businessinsider នៅថ្ងៃទី ៣ ខែមីនា នេះបានឱ្យដឹថា ពាណិជ្ជកររុស្ស៊ីលោក Alex Konanykhin ប្រកាសឱ្យប្រាក់រង្វាន់១លានដុល្លារ ចំពោះការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងចោទលោក ពូទីន ថាជាឧក្រឹដ្ឋជនសង្រ្គាម។

ពាណិជ្ជករល្បីរូបនេះបានរៀបរាប់នៅលើ Twitter ថា «ខ្ញុំសន្យាថាប្រគល់ប្រាក់ ១លានដុល្លារអាមេរិកចំពោះមន្ត្រីទាំងឡាយណាដែលគោរពតាមភារៈកិច្ចក្នុងរដ្ឋធម្មនុញ្ញ ហើយចាប់ខ្លួន លោក វ៉្លាឌីមៀ ពូទីន ដែលជាឧក្រឹដ្ឋ​ជន​សង្រ្គាមនៅក្រោមច្បាប់រុស្សី និងច្បាប់អន្តរជាតិ»។ «ក្នុងនាមជាជនជាតិរុស្សីភាគតិច និងជាប្រជាពលរដ្ឋរុស្សី ខ្ញុំមើលឃើញថា ជាសីលធម៌ក្នុងភារៈកិច្ច ដើម្បីជួយសម្រួលក្នុងការកំចាត់ពួក Nazis រុស្សី ខ្ញុំនឹងបន្តការជួយជ្រោម ជ្រែង ចំពោះអ៊ុយក្រែនក្នុងការប្រឹងប្រែងជាវីរភាព ដើម្បីទប់ទល់នឹងការសម្លាប់ក្រោមដៃរបស់ ពូទីន»។ «បើសិនជាមានមនុស្សដ៏ទៃទៀតក្នុងការធ្វើសេចក្តីថ្លែងការស្រដៀងគ្នានេះ វាគ្រប់គ្រាន់នឹងបង្កើននូវឱកាសឱ្យធ្វើការចាប់ខ្លួន ពូទីន ដើម្បីនាំទៅកាត់ទោស»។

លោក Konanykhin បានបន្តនិយាយថា លោកនៅអាមេរិកតែមិនដែលទៅរុស្សីចាប់តាំពីឆ្នាំ២០១២ ។ នៅ​ពេល​ដែលមានគេសួរថា តើលោកមានការភ័យខ្លាចនឹងមានការសងសឹកពី ពូទីន ទេ លោកបានឆ្លើយថា ពូទីន ល្បីល្បាញខាងសម្លាប់គូប្រជែងរបស់ខ្លួន និងមនុស្សរាប់លានរបស់គាត់។ លោក បានប្រាប់ Businessinsider ថា លោកប្រាក់រង្វានដែលលោកត្រូវផ្ដល់គឺចេញពីមូលនិធិរបស់លោក ដើម្បីបង្ហាញការប្រឆាំងចំពោះការវាយលុករបស់ពួកយោធារុស្ស៊ីទៅលើអ៊ុយក្រែន៕

ប្រភព៖ Businessinsider

Telegram-Troryorng
Share.