សារព័ត៌មាន AFP បានចេញផ្សាយថា កងទ័ពរុស្ស៊ីបានរុលចូលទៅគ្រប់គ្រងតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំទី២របស់អ៊ុយក្រែនត្រូវភ្លើងឆេះនាព្រឹកមិញនេះ ដោយមានការបាញ់ផ្លោងមីស៊ីលរបស់ទ័ពរុស្ស៊ី។

បើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា Zaporizhzhia ជារោងចក្រថាមពលនុយក្លែអ៊ែរដ៏ធំជាងគេនៅតំបន់អឺរ៉ុប និងបច្ចុប្បន្នកំពុងត្រូវបានកាន់កាប់ដោយទ័ពរុស្ស៊ី។

រហូតមកទល់ពេលនេះ អគ្គីភ័យដែលបានឆាបឆេះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានពន្លត់ហើយ ក៏ប៉ុន្ដែនៅតែមានក្ដីព្រួយបារម្ភចំពោះការសាយភាពសារធាតុវិទ្យុសកម្ម។ យ៉ាងណាមិញ ក្រុមបុគ្គលិកកំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្របទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី។ លោក អូឡិចសង់ឌឺ ស្ដារ៉ុក (Oleksandr Starukh) ប្រធានរដ្ឋបាលយោធានៃតំបន់នៅរោងចក្រ Zaporizhzhia បានលើកឡើងថា បើសម្ដីនាយករោងចក្រ សុវត្ថិភាពនុយក្លេអ៊ែរឥឡូវនេះត្រូវបានធានា។ ប៉ុន្ដែ អគារបណ្តុះបណ្តាល និងមន្ទីរពិសោធន៍មួយ ត្រូវបានប៉ះពាល់ដោយអគ្គីភ័យផងដែរ។ ហើយមានមនុស្ស ៤០នាក់ និងរថយន្តពន្លត់អគ្គីភ័យ ១០គ្រឿងបានចូលរួមនៅក្នុងប្រតិបត្តិការនោះ។

Russian forces seize huge Ukrainian nuclear plant, fire put out

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីការប្រើ «ភេរវកម្មនុយក្លេអ៊ែរ» និងចង់បង្កគ្រោះមហន្តរាយលើរោងចក្រនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីលោកបានលើកឡើងថា ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានបាញ់ប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរដល់ទៅ២ដង៕

ប្រភព៖ AFP

Telegram-Troryorng
https://t.me/troryorngmedia
Share.