ឥណ្ឌា – កាល​ពី​ដើម​សប្ដាហ៍​កន្លង​មក​នេះ​តារា​សម្ដែង​និង​តារា​ចម្រៀង​ជួរ​មុខ​របស់​ Bollywood លោក Tiger Shroff បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ «Poori Gal Baat» ប៉ុន្តែ​បទ​ចម្រៀង​នេះ​បែរ​ជា​ទទួល​រង​នូវ​ការ​រិះគន់​​យ៉ាង​ចាស់​ដៃ​ទៅវិញ។​

អ្នក​គាំទ្រ​ដែល​ចូល​ទៅ​ទស្សនា​បទ​នោះ​​ភាគ​ច្រើន​មិន​មែន​ដោយសារ​តែ​ពេញ​ចិត្ត​និង​គាំទ្រ​ឡើយ​ប៉ុន្តែ​ដោយ​ហេតុ​ផល​មួយ​ផ្សេង​​ទៅវិញ​។ អ្នក​គាំទ្រ​បាន​សម្គាល់​ឃើញ​ចំណុច​ដូច​គ្នា​ច្រើន​រវាង​បទ​ចម្រៀង​ថ្មី​នេះ​​និង​បទ​ចម្រៀង​ចាស់​របស់​សមាជិក​ក្រុម​ EXO បាន​ចេញ​កាល​ពី​ឆ្នាំ​២០២១​ ​មាន​ចំណង​ជើង​ថា​ «Peaches» ​​ច្រៀង​ដោយ​ Kai។

​ហ្វេន​បាន​ពន្យល់​រៀប​រាប់​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​នៅ​ក្នុង​ចំណោម​ចំណុច​ព​ន្យល់​ពី​ភាព​ស្រដៀង​រវាង​បទ​ទាំង​ពីរ​នេះ​មាន​ច្រើន​ ដោយ​ក្នុង​នោះ​គេ​ថែម​ទាំង​ទាញ​​យក​​ត្រង់​ចំណុច​​ប៉ារ៉ូល​ចម្រៀង​មក​បង្ហាញ​ទៀត​ថា​បទ​ទាំង​ពីរ​នេះ​​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​​ដែរ​ ដោយ​​បទ​ «Peaches» បាន​ប្រៀប​នារី​ទៅ​នឹង​ផ្លែ​ឈើ​ ចំណែក​ឯបទ​ «Poori Gal Baat» បាន​ប្រៀប​នារី​ទៅ​នឹង​ផ្កា​។

មិ​ន​អស់​ត្រឹម​នេះ​គេ​ថែម​ទាំង​លើ​ក​ពី​ក្បាច់​រាំ​នៅ​ក្នុង​បទ​ចម្រៀង​ទាំង​ពីរ​មក​បង្ហាញ​ដែរ​ ដោយ​មាន​ការ​អះអាង​ថា​ពី​ភាព​ស្រដៀង​គ្នា​រវាង​បទ​​ទាំង​ពីរ​នេះ​ផង​ដែរ​ ក្នុង​នោះ​មាន​ទាំង​​ក្បាច់​រាំ​ ក៏​ដូច​ជា​រូប​ភាព​ឈុត​សម្ដែង​រាំ​នៅ​ក្នុង​ទឹក​ជា​ដើម​។

បទ​ចម្រៀង​ «Peaches» គឺជា​បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​នៅ​​ក្នុង​ single «Mmmh» ដែល​ Kai ចេញ​ច្រៀង​ដាច់​ដោយ​ឡែក​ពី​ក្រុម​ជា​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២០។

កន្លង​មក​ Shroff តែង​តែ​ពោល​ជា​ញឹក​ញាប់​ថា​ Kai គឺជា​តារា​ចម្រៀង​មួយ​រូប​ដែល​គេ​ចូល​ចិត្ត​ ហើយ​គេ​ថែម​ទាំង​ធ្លាប់​បាន​ រាំ​ Cover បទ​ចម្រៀង​ «Peaches» ដោយ​ផ្ទាល់​បង្ហោះ​លើ​គណនី​ Instagram ផង​ដែរ​។ ហ្វេន​​​ជា​ច្រើន​បាន​សុំ​ឱ្យ​តារា​បូលីវូដ​រូប​និង​ផលិតកម្ម​គ្រប់គ្រង​លើ​លោក​ Zee Music ផ្ដល់​ Credit ឱ្យម្ចាស់​ដើម​ដូច​ជា​ Kai ក៏​ដូច​ជា​ផលិតករ​ និង​អ្នក​ចេញ​​ក្បាច់​រាំ​ដើម​ដែល​បង្កើត​ក្បាច់​សម្រាប់​បទ​ «Peaches»​ និង «Mmmh»។

ចំពោះ​បញ្ហា​ចោទ​ខាង​លើ​នេះ​ ផលិតកម្ម​ SM Town, Zee Music ក៏​ដូច​ជា​តារា​ចម្រៀង​ទាំង​ពីរ​ភាគី​មិន​បាន​ចេញ​មក​ឆ្លើយ​តប​ ឬ​បញ្ចេញ​មតិយោបល់​អ្វី​នោះ​ឡើយ​៕

ប្រភព​៖ Rollingstoneindia

Telegram-Troryorng
Share.