រូបភាពឆ្នាំ២០១៨

ម្ចាស់ស្បែកជើងមាស​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៤ ខ្សែប្រយុទ្ធ Dzarma Bata បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​សូលទីឡូអង្គរ ក្នុង​ពានរង្វាន់​លីគទី២ Cambodian League 2 រដូវកាល​២០២២

Bata គឺជាកីឡាករបរទេសមានបទពិសោធជោគជាំក្នុងលីគកំពូលកម្ពុជា ពិសេសគេធ្លាប់ជួយក្រុមបឹងកេត លើកពានលីគ ២សម័យកាលក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២០ ហើយក៏ធ្លាប់លេងនៅក្លិបជាច្រើននាប្រទេសកម្ពុជា ដូចជា ព្រះខ័នរាជស្វាយរៀង, អង្គរថៃហ្គឺរ, អាស៊ីអឺរ៉ុប យូណាយធីត, ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ។

នេះគឺជាលើកទី២ ហើយដែលខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា វ័យ២៩ឆ្នាំរូបនេះចូលរួមជាមួយក្រុមសូលទីឡូអង្គរ ដ្បិតគេចាំបានថា នៅឆ្នាំ២០១៨ Dzarma Bata បានរួមចំណែកជួយក្រុមមានមូលដ្ឋាននៅទឹកដីសៀមរាបនេះ ចំនួន១រដូវកាលមុនផ្ទេរទៅលេងឲ្យក្លិបភ្នំពេញក្រោន ក្នុងឆ្នាំ២០១៩៕

រូបភាពឆ្នាំ២០២២
Telegram-Troryorng
Share.