ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីកម្មការនីរោងចក្រម្នាក់ កាលពីល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ នៅតាមផ្លូវ៤២ ភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ អ៊ុល រ៉ូហ្សា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃព្រីងត្បូង ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ លី ឆវន្ត័ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្ទោកខាងជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុន នារតី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ស្តុកឈូក ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីធ្វើការ តាមផ្លូវ៤២ ពីត្បូងទៅជើង លុះដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យជិះម៉ូតូហុងដាឌ្រីម តាមពីក្រោយធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពា យរបស់ជនរងគ្រោះ ភ្លាមៗជនរងគ្រោះបានស្រែកឆោឡោ រួចកម្លាំងនគរបាលខណ្ឌកំបូលបានដេញស្ទាក់ចាប់បាន ២នាក់ ដកហូតបានកាបូបរបស់ជនរងគ្រោះមកវិញ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.