ក្រុមអធិរាជស Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champion League 2022 ក្រោយទម្លាក់ក្រុមអ្នកមានបារាំង PSG ក្នុងលទ្ធផល ៣-១ (ជើងទី១ ០-១,ជើងទី២ ៣-១=សរុប ៣-២) នៅកីឡដ្ឋាន Estadio Santiago Bernabeu ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត៦ម៉ឺននាក់។

ខ្សែប្រយុទ្ធឆ្នើម Karim Benzema របស់ Real Madrid ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង(Hat-Trick) ក្នុងវគ្គទី២ នៅនាទី ៦១,៧៦,៧៨ ខណ: ១គ្រាប់របស់ PSG ស៊ុតបញ្ចូលទីដោយកីឡាករសញ្ជាតិបារាំង Kylian Mbappe នៅក្នុងវគ្គទី១ នាទី៣៩។

បច្ចុប្បន្នគេស្វែងរកឃើញក្រុមចំនួន៤កក់កៅអីវគ្គ៨ក្រុមចុងក្រោយមានដូចជា៖
– Real Madrid
– Man City
– Liverpool
– Bayern Munich៕

Telegram-Troryorng
Share.