មុននេះបន្តិច សារព័ត៌មានថៃ Nineentertain បានផ្សាយឱ្យដឹងថា តារាប្រុសជើងចាស់គឺលោក ឯក សនផុង (เอก สรพงศ์) បានមរណភាពក្នុងវ័យ៧១ឆ្នាំនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺមហារីក។

តារាប្រុសថៃរូបនេះបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Bumrungrad Siri អស់រយៈពេលជាច្រើនខែមកហើយ ហើយគ្រូពេទ្យបានបញ្ជាក់ថាលោកមានជំងឺមហារីកខួរក្បាល។ បើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះ បានអះអាងថា លោកមានមហារីកសួត តាំង​ពី​៥-៦​ឆ្នាំ​មុនមកម្លេះ ហើយ​ធ្លាប់បានបញ្ជូនទៅព្យាបាលសង្រ្គោះបន្ទាប់ថែមទៀតផង។ យ៉ាងណាមិញ គ្មានការបញ្ជាក់ថា លោកបានឆ្លងជំងឺកូវីដ១៩នេះទេ។

បើគិតមកទល់ពេលនេះនៃដើមឆ្នាំ២០២២នេះ មានតារាថៃ ៣នាក់ទៅហើយ បានដែលបាត់បង់ជីវិត នៅក្នុងមានតារាជើងចាស់ ២រូប រួមទាំងលោក ឯក សនផុង (เอก สรพงศ์) ៕

Telegram-Troryorng
Share.