​ម្សិលមិញ​ រឿង​ដែលលោក​គ្រូ​មហាជ័យ​និង​លោក​គ្រូ​មហាជុំ​ បាន​រៀបចំ​ពិធី​ថ្វាយ​គ្រូ​រំលឹក​នឹក​គុណ​ដល់​ស្ដេច​នាគ​ ហើយ​ត្រូវ​បារម្ភ​នាគរាជ​ចូល​សណ្ឋិត​ក្នុង​ខ្លួននោះ​​ កំពុង​តែ​ជា​រឿង​ក្ដៅ​គគុក​និង​​មាន​ការ​រិះគន់​ច្រើន​ពី​មហាជន​ ដោយ​ក្នុង​នោះ​សូម្បី​តែ​ឧកញ៉ា​មាន​ឈ្មោះ​ល្បី​និង​លេច​ធ្លោ​លើ​បណ្ដាញ​សង្គម​ ក៏​ចេញ​មក​ប្រតិកម្ម​នឹង​ស៊ុត​ឱ្យ​គ្រូ​រូប​នេះ​មិន​សំចៃ​មាត់​តែ​ម្ដង​។

សូមចុច​អាន – ផ្អើល​ពេញ​ហ្វេស​ប៊ុក​ លោក​គ្រូ​មហា​ជ័យ​បញ្ចេញ​ក្បាច់​បារមី​​នាគ​ចូល​​សណ្ឋិត​ ស្រាប់​តែ​តួអង្គ​ កុដុម្ពី​ នៅ​ក្នុង​រឿង​«ដើម​រលួស​មាស​» ទ្រាំ​លែង​បាន​ក៏​លាន់​មាត់​ថា​…

សកម្មភាព​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ ត្រូវ​បាន​ផេក​ជា​ច្រើន​យក​ទៅ​កាត់​ត​អម​ជាមួយ​នឹង​បទ​ភ្លេងឬបទ​ចម្រៀង​ជា​ច្រើន​បទ​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ និង​សកម្ម​ភាព​របស់​លោក​គ្រូ​ម្នាក់​នេះ​​បាន​រិះគន់​ធ្ងន់​ៗ​ផង​ដែរ​។

ក្នុង​ចំណោម​អ្នក​ដែល​ចេញ​មក​ប្រតិកម្ម​ និង ​រិះគន់​ចំពោះ​​គ្រូ​មហាជ័យ​នោះ​ គេ​សង្កេត​នៅ​លើ​ផេក​​លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏​មាន​ប្រតិកម្ម​ខ្លាំង​ព្រម​ទាំង​រិះគន់​មិន​សំចៃ​​មាត់​​ឬ​ទុក​មុខ​រាប់​គ្នា​ទៅ​ថ្ងៃ​ក្រោយ​​ដែរ​ថា​៖ «​មាន​បងប្អូន​ណា​ស្គាល់​ជួយ​ប្រាប់​អោយ​វា​ជួយ​ទិញ​ម៉ូតូ​នាគ​នេះ​ផង​ព្រោះ​សម​នឹង​​អាឡប់​នឹង​ណាស់​ 🤣 ម្ចាស់គេត្រូវកាលុយ ទិញ​ដុំ​ថ្មយកទៅគប់ក្បាលពួកអាឡប់២ក្បាលហ្នឹងលេង 🤣🤣🤣🤣🤣🤣»​

សម្ដី​ខ្លី​របស់​បុរសដ៏​មាន​ឥទ្ធិពល​ខាង​លើ​នេះ​ ទទួល​បាន​ការ​គាំទ្រ​និង​កោត​សរសើរ​ច្រើន​ពី​សាធារណជន​ព្រោះ​តែ​គេ​មិន​​គាំទ្រ ​និង​មិន​ពេញចិត្ត​ចំពោះ​​ទងើ្វ​គ្រូ​មហាជ័យ និង គ្រូមហាជុំ ដោយ​ពួកគេ​ចាត់​ទុក​សកម្មភាព​​ខាង​លើ​នេះ​ជា​​អំពើ​ប្រមាថ​ចំពោះ​ពូជ​ពង្ស​និង​​ជំនឿ​របស់​ដូនតា​ខ្មែរ ​ពិសេស​ប្រទេស​កម្ពុជា​​ ​មាន​ដូនតា​ជា​ជាប់​ខ្សែ​ស្រឡាយ​​ជា​អំបូរនាគរាជ​តាំង​ពី​សម័យ​គោកធ្លក​មកម្ល៉េះ​៕

ប្រភព៖ Facebook Chea Hun

Telegram-Troryorng
Share.