នៅពេលថ្មីៗនេះ តារាចម្រៀង សួ វិចិត្រ បានបង្ហោះរូបភាពមួយសន្លឹកដែលគេមើលឃើញថា មានភាពស្និទស្នាលជាមួយជាវ័យក្មេងម្នាក់។ នារីម្នាក់នោះទំនងជាមានអាយុក្មេងជាងលោកបន្តិច រហូតធ្វើឱ្យហ្វេនកើតការសង្ស័យថា នាងត្រូវជាស្នេហារបស់លោក សួ វិចិត្រ មែនទេ? ហើយមានខ្លះទៀតកើតចិត្តច្រណែន ប៊ិះតែនឹងខូចចិត្តទៀតក៏មាន។ តែយ៉ាងណាក្ដី ផ្អែកលើសំណេររបស់លោក សួ វិចិត្រ គេបានដឹងថា នាងមិនមែនជាស្នេហាអីទេ។

លោក សួ វិចិត្រ បានប្រាប់ឱ្យមហាជនដឹងថា នារីពាក់អាវខ្មៅដែលនៅពីក្រោយរូបលោកនោះគឺ ជាអ្នករៀបចំសម្លៀកបំពាក់ឱ្យតារា និងបានបង្កភាពសប្បាយរីករាយជាមួយលោកផងដែរ។ លោកបានរៀបរាប់ថា ៖ «ក្មេងស្រីដែលនៅពីក្រោយសំលៀកបំពាក់ដែលខ្ញុំស្លៀកឡើងប្រលងចាប់ពីវគ្គ Beat The Live សប្តាហ៍ទី2 គាត់តែងតែឌុបខ្ញុំដើររកខោអាវស្ទើតែពេញទីក្រុងភ្នំពេញទាំងអាវកាត់ទាំងអាវទិញស្រាប់ជឿ ថា​គាត់​ហត់​ណាស់តែរាល់ពេលដែលខ្ញុំសួរគាត់ថាហត់រឺទេ?គាត់ថាអត់ហត់ទេ ម៉ូតូ Scopy មួយជិះពេញក្រុង ឡានបុកទាំងពីរនាក់ទៀត🥰 Meychinh Taing»។

ទោះជាយ៉ាងណាក្ដី ហ្វេននៅតែមិនទាន់អស់ចិត្តនៅឡើយទេ ហើយនិយាយឡើងថា «មនុស្សស្រី​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ នាង​តែង​តែ​ចង់​ឲ្យមនុស្សដែលស្រលាញ់ល្អគ្រប់យ៉ាង នាងតែងតែចង់ឃើញមនុស្សដែលនាងស្រលាញ់ជោគជ័យ😊ស្គាល់មនុស្សល្អក្នុងគ្រាលំបាក congratulations​ idol»។ ខ្លះទៀតថា «អាយ​ដល​មានសង្សាបាត់ ខំលួចក្រាស់ក្នុងបេះដូង»។ «ការលះបង់របស់គេធំណាស់មកលើបង ដូចនេះគួរថែរក្សាទំនាកទំនង់នេះឱ្យបានល្អទោះបងបានស្ថិតនៅលើផ្លូវមួយដែលជោគជ័យ»។​

មិននៅស្ងៀមឡើយ ស្រាប់តែភាគីខាងស្រីនិយាយវិញប្រាប់ឱ្យហ្វេនអស់ចិត្តថា ៖ «អរគុណបង🙏ដោយក្តីរីករាយបង🥰🥰»។ តែភ្លាមៗនេះ ក៏មានការលើកឡើងរបស់មិត្តនាងវិញថា «Meychinh Taing កុំភ្លេចអ្នកជិតខាង ម្នាក់នេះ🤣🤣🤣»។ តើទំនាក់ទំនងនេះកាន់តែស៊ីជម្រៅឬយ៉ាងណា? មានតែហ្វេនជាអ្នកចាំដាក់ពិន្ទុរតែប៉ុណ្ណោះ៕

Telegram-Troryorng
Share.