ដោយសារមួយរយៈនេះ គ្រូមហាជ័យនិងគ្រូមហាជុំបានសម្ដែងរិទ្ធ ស្ដេចនាគចូលសណ្ឋិត។ ភ្លាមៗក៏មានមហាជន និងបុគ្គលល្បីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ចេញប្រតិកម្មរិះគន់ ហើយអះអាងថា ជាទង្វើបំពុកសង្គម។ នៅក្នុងនោះដែរ គេក៏បានឃើញ អតីតតារាចម្រៀង ទិត្យ វិច្ឆិកា ចេញសារវែងអន្លាយបបួលអ្នកស្នង ព្រះម៉ែនាគ ឱ្យមកបម្រើជាតិ និងចង់ឱ្យកែប្រែចិត្តឈប់បំផុលសង្គមទៀត។

ដូចមហាជនបានដឹងមកហើយ តារាចម្រៀង ទិត្យ វិច្ឆិកា គឺជាម្ចាស់បទ «សូរិយាអស្ដង្គត» នៅក្នុងផលិតកម្មយូធូ ក៏ប៉ុន្ដែលោកបានដកឃ្លាពីការងារសិល្បៈជាច្រើនឆ្នាំហើយ និងមានតួនាទីនៅក្នុងជួរទាហានផងដែរ។ ថ្មីៗនេះលោកបានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា ៖ រាត្រីសួស្តី! ខ្ញុំជាកងទ័ពក្រៅពីបម្រើជាតិ គឺគ្មានសិទ្ធហាស្តីអ្វីទាំងអស់ ..គ្រាន់តែចង់ឱ្យអ្នកស្នង ព្រះម៉ែនាគ ប្តូរចិត្តយកពេលវេលាមកបំរើកងទ័ពវិញម្តងតើបានដែរទេ? ឬមួយអ្នកយកពេលវេលាទៅធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម បានបន្តិចបន្តួចតើបានទេពៅមាស? ឈប់បាន ឈប់ទៅប្អូន ខ្ទេចអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា ប្រពៃណី ដូនតារបស់យើងអស់ហើយប្អូន.. ពិតជាខូចខាត និងបំពុលសង្គមឱ្យវក់វីខ្លាំងណាស់🙏🙏🙏»។

បន្ទាប់តារាចម្រៀងប្រុសនៅយូធូរូបនេះបានបង្ហោះសារហើយ ភ្លាមៗស្រាប់តែមានហ្វេនចូលទៅ Comment ថា ៖ «ស្តេចនាគកូរ៉េជ្រកក្រោមឥទ្ធិពលទីព្រឹក្សា 🤣 ស្ថាប័នពាក់ពន្ធ័ស្ងាត់ម្ល៉េះ? កើតកូវីដស្លាប់អស់ហើយទេដឹងនៀក?»។ និងមានខ្លះទៀតនិយាយថា ៖ «សម្រាប់ខ្ញុំផ្ទាល់គឺពិតជាគាំទ្រនូវទស្សនៈរបស់បងប្រុស😍🙏»៕

Telegram-Troryorng
Share.