ហុងកុង – ​អតីត​តារា​សម្ដែង​ចិន​ហុង​កុង​លោក​ស្រី​ Rosamund Kwan វ័យ​៦០​ឆ្នាំ​ ត្រូវ​បាន​ទស្សនា​វដ្ដី​ម៉ូដ​មួយ​លើក​សរសើរ​ពី​ការ​តុបតែង​ខ្លួន​របស់​លោក​ស្រី​ដែល​មើល​ទៅ​នៅ​ខ្ញង់​មិន​សមជា​លោកយាយ​ឡើយ​ តែ​ជា​យុវវ័យ​ច្រើន​ជាង​។

យោង​តាម​ HK01 ចាប់​តាំង​ពី​ដើម​ឆ្នាំ​តារា​សម្ដែង​ជើង​ចាស់​របស់​ហុងកុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ដោយ​សារ​តែ​លោក​ស្រី​ឧស្សាហ៍​បង្ហោះ​វីដេអូ​ពីជីវិត​ប្រចាំ​ថ្ងៃ​លើ​បណ្ដាញ​សង្គម​ជា​រៀងរាល់​ថ្ងៃ​​ ថា​តើ​លោក​ស្រី​រៀបចំ​ការ​ស្លៀក​ពាក់​បែប​ណា​? ជា​ពិសេស​ការ​គិត​ពី​ស្នេហា​ ហើយ​មាន​មនុស្ស​រាប់​ពាន់​ Comment នាក់​ ដោយ​មតិ​នីមួយ​ៗ​លើ​សរសើរ​ពី​អាយុ​ ការ​ស្លៀកពាក់​ ពិសេស​រូបរាង​ដែល​នៅ​ស្រស់​សោភា​មិន​មាន​ចាស់​ទ្រុឌទ្រោម​ទៅ​តាម​វ័យ​នោះ​ឡើយ​។

Kwan Chi Lam ​ដែល​បច្ចុប្បន្ន​គឺជា​តារា​ចម្រៀង​មួយ​រូប​តែងតែ​បង្ហោះ​វីដេអូ​សកម្មភាព​នៅ​ផ្ទះ​រាល់​ថ្ងៃ​របស់​ខ្លួន​ ហើយ​តារា​ស្រី​រូប​នេះ​ក៏​ឧស្សាហ៍​អញ្ជើញ​មិត្ត​ភក្ដិ​ជិតស្និទ្ធ​មក​លេង​ផ្ទះព្រោះ​ពួក​គេ​នៅ​ផ្ទះ​ជិត​ៗ​គ្នា​។ សម្រាប់​ទី​តាំង​ Apartment រស់​នៅ​របស់​គាត់​មាន​តម្លៃ​ ១៩.១​លាន​ដុល្លារ​។

សព្វថ្ងៃ​តារា​រូប​នេះ​កំពុង​ប្រកប​អាជីវកម្ម​ផ្នែក​ Fashion ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​អាហារ និង​ផលិតផល​រក្សា​សម្រស់​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី​ក៏​បាន​បណ្ដាក់​ទុន​លើ​អចលនទ្រព្យ​ផង​ដែរ​ ដោយ​ចំណូល​មិន​ជាប់​បំណុល​របស់​លោក​ស្រី​មាន​ចំនួន​៥០០​លាន​ដុល្លារ​ហុងកុង​ (ប្រមាណ​៦៣.៨​លាន​ដុល្លារ​អាមេរិក​)

តារា​ដែល​ត្រូវ​មហាជន​មើល​ឃើញ​ថា​នៅ​តែ​រក្សា​រូប​រាង​និង​សម្រស់​ឱ្យ​នៅ​តែ​ក្មេង​ពិសេស​គឺ​ស្បែក​ទន់​រលោង​ក្មេង​ខ្ចី​ធ្លាប់​បាន​និយាយ​លេង​សើច​ថា​៖ «ខ្ញុំ​ចំណាយ​ពេល​ពាក់​កណ្ដាល​ជីវិត​របស់​ខ្ញុំ​លើ​រឿង​សម្ផស្ស»។ តាម​ដឹង​ជា​រៀង​រាល់​ថ្ងៃ​ Kwan Chi Lam តែង​តែ​បិទ​ម៉ាស រក្សា​សម្រស់​គ្រប់​កន្លែង​ពិសេស​​នៅ​ជុំវិញ​ភ្នែក។

ថ្វី​ត្បិត​តែ​ខកខាន​សម្ដែង​ភាពយន្ត​អស់​រយៈ​ពេល​១៧​ឆ្នាំ​​ប៉ុន្តែ​បើនិយាយ​ពី​ជំនាន់​ឆ្នាំ​១៩៩០ លោក​ស្រី​គឺជា​និមិត្ត​រូប​សិល្បៈ​អាស៊ី​ ដែល​បាន​ចាត់​ចំណាត់​ថ្នាក់​ដោយ​ People Magazine (USA) ជា​ស្ត្រី​ដែល​ស្អាត​បំផុត​ក្នុង​លោក​ទាំង​៥០​កាល​ពី​ឆ្នាំ​១៩៩៨.

ងាក​​មក​ជីវិត​អាពាហ៍ពិពាហ៍វិញ​ Chi Lam បាន​រៀបការ​ជាមួយ​នឹង​អ្នក​ជំនួញ​ត្រកូល​វ៉ាង​ម្នាក់​កាល​ពី​ឆ្នាំ​១៩៨២​ ទោះ​ជា​ឪពុក​របស់​លោក​ស្រី​ជំទាស់​ក្ដី​។ ប៉ុន្តែ​រៀបការ​បាន​​ត្រឹម​កន្លះ​ឆ្នាំ​គូស្នេហ៍​ថ្មីថ្មោង​នេះ​បាន​បែកផ្លូវ​គ្នា​ ដោយ​អតីត​ស្វាមី​ធ្លាប់​ទាំង​ប្រើ​សម្ដី​ប្រមាថលោក​ស្រី​ថា​ «មនុស្ស​ស្រី​ល្អ​ដូច​ជា​នាង​ចង់​រក​តាម​ផ្លូវ​ត្រង់​ណា​ក៏​បាន​»។

ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​ស្រី​ហាក់​មិន​ជោគជ័យ​ឡើយ​ Quan Chi Lam បាន​រៀបការ​ស្ងាត់​ៗ​ម្ដង​ទៀត​ជាមួយ​នឹង​អ្នក​ជំនួញ​មាន​ទ្រព្យ​ជនជាតិ​ចិន​តៃវ៉ាន់​ ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​​បាន​លែងលះ​គ្នា​វិញ​នៅ​ឆ្នាំ​ ២០១៥​។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​ស្រី​មិន​ដែល​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ខ្លួន​ជា​សាធារណៈ​ទៀត​ឡើយ​៕

ប្រភព៖ VNExpress

Telegram-Troryorng


Share.