ខ្សែប្រយុទ្ធ Andres Nieto របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានថ្លែងប្រាប់ TheMorning ដូច្នេះថា៖«ពួកយើងនឹងត្រលប់ទៅរកភាពខ្លាំងរបស់យើងវិញ បន្ទាប់ពីចាប់ផ្តើមការប្រកួតនៅក្នុងលីគកំពូល ២០២២ មិនបានល្អ»។

ម្ចាស់ការពារតំណែងជើងឯកឆ្នាំ ២០២១ មិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីស្មើ ០-០ ជាមួយក្រុម Tiffy Army សប្តាហ៍ទី១ និងបន្តចាញ់ ៣-១ ក្នុងដីខ្លួនឯងក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀង សប្តាហ៍ទី២។

កីឡាករសញ្ជាតិកូឡុំប៊ី វ័យ២៥ឆ្នាំរូបនេះបន្តទៀតថា៖«ខ្ញុំគិតថាវាមិនមានអ្វីធ្ងន់ធ្ងរកើតឡើងនោះទេ យើងគ្រាន់តែរកវិធីល្អទាន់ឃើញ ប៉ុន្តែវាមិនមែនជាការបារម្ភឡើយ។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ ថាពួកយើងនឹងត្រលប់ទៅភាពខ្លាំងរបស់យើងវិញឆាប់ៗនេះ»៕

Telegram-Troryorng
Share.