អាមេរិក​​- រូបភាព​វីដេអូ​​​តារា​ Tiktok បង្ខំ​លោក​តា​ម្នាក់ឱ្យលុប​​រូប​ខ្លួន​និង​មិត្តភក្ដិ​ស្លៀក​ប៊ិគិនី​​ចេញ​ពី​ទូរស័ព្ទ​​ត្រូវ​បាន​​បង្ហោះនៅ​លើ​ Tiktok ហើយ​មាន​ចំនួន​ទស្សនា​​ជិត​៥០​ម៉ឺន​ដង​។

វីដេអូ​នោះ​ចាប់​ផ្ដើម​ឡើង​ដោយ​លោក​តាម​ម្នាក់​មើល​រូប​ថត​ក្នុង​ gallery ទូរស័ព្ទ​គាត់ ដោយ​ក្នុង​នោះ​សុទ្ធតែ​រូប​ថត​តារា​ Tiktok ម្នាក់​ជាមួយ​នឹង​មិត្ត​របស់​នាង​​ស្លៀក​ឈុត​ប៊ិគិនី​។

នារី​ម្នាក់​នៅ​ក្នុង​វីដេអូ​បាន​ជ្រើសរលស​រូប​ថត​ជា​ច្រើន​នៅ​ក្នុង​ទូរសព្ទ​របស់​បុរស​ចំណាស់​នោះ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ថា​រូប​ថត​ទាំង​អស់​ត្រូវ​បាន​លុប​ចេញ​ពី​ក្នុង​ទូរសព្ទ​នោះ​។

យ៉ាង​ណា​មិញ​វីដេអូ​នោះ​ត្រូវ​បាន​អ្នក​ Comment ច្រើន​ចូល​មក​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្សេង​ៗ​គ្នា​ ដោយ​មាន​សំឡេង​ខ្លះ​យល់​ស្រប​ចំពោះ​ទង្វើនោះ​ ខណៈ​ដែល​សំឡេង​ខ្លះ​ទៀត​មិនយល់​ស្រប​ ដោយ​ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់​ Tiktok ជា​​បុរស​បាន​បញ្ចេញ​យោបល់​ថា​នៅ​ទី​សាធារណៈ​បែប​នេះ​មិន​អាច​រក​ឯកជន​ភាព​បាន​នោះ​ឡើយ​ ដោយ​​ពួក​គេ​លើក​ឡើង​ស្រដៀងៗ​គ្នា​​ថា​ នៅ​ទីសាធារណៈ​អ្នក​ណា​ក៏​អាច​ថត​រូប​ឬ​វីដេអូ​បាន​ដែរ​ ប៉ុន្តែ​ក៏​មាន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នោះ​​ពីភាគី​ខាង​ស្ត្រី​វិញ​ដែរ​ថា​ ពួក​គេ​យល់​សោះ​ថា​ហេតុ​អី​​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​ទាន់​យល់​​ កុំ​ស្មាន​ថា​​ធ្វើ​អ្វី​ដែល​មិន​ខុស​ច្បាស់​សុទ្ធតែ​ប្រាកដ​ជា​ត្រឹមត្រូវ​នោះ​ ខណៈ​ដែល​មាន​ Comment ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​ «អស់​លោក​ការពារ​គត់​ក្នុង​ Comment បែប​នេះ​ គឺ​ពួក​លោក​​ទទួល​ស្គាល់​ថា​ខ្លួន​ក៏​ធ្វើ​ដូច​ជា​គាត់​នឹង​ដែរ​»

ងាក​មក​សាមី​ខ្លួន​តារា​ Tiktok ដែល​ត្រូវ​បាន​គេ​ថត​និង​​ជា​បង្ហោះ​វីដេអូ​បង្ខំ​ឱ្យ​គេ​លុប​រូប​ខ្លួន​នោះ​ បាន​ចេញ​មក​ការពារ​​ខ្លួន​និង​មិត្ត​ភក្ដិ​របស់​ខ្លួន​វិញ​ថា​​ «អ្នក​ទាំង​អស់​ដែល​ការ​ពារ​គាត់​នៅ​ក្នុង​ Comment អ្នក​ទាំង​អស់​សុទ្ធ​តែ​យល់​ស្រប​នឹង​គេ​ ប៉ុន្តែ​បើ​ខ្ញុំ​ជា​កូន​ស្រី​ឬ​ជា​ក្មួយ​របស់​អ្នក​ អ្នក​ប្រហែល​ជា​មិន​និយាយ​ដូច្នេះ​ទេ​។»

ក្រោយ​មាន​ករណី​នេះ​កើត​ឡើង​ភ្នាក់​ងារ​របស់​ Daily Dot បាន​ព្យាយាម​ទាក់ទង​ទៅ​គណនី​ @bare_naked ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​លើ​រឿង​នេះ​ប៉ុន្តែ​នាង​មិន​ឆ្លើយ​តប​ចំពោះ​អ្នក​សារព័ត៌មាន​នោះ​ឡើយ​។

ប្រភព៖ 7NEWS, bare_naked

Telegram-Troryorng
Share.