ក្លិបអ្នកមានបុណ្យ FC Barcelona សម្រេចផ្លាស់ប្តូរឈ្មោះកីឡដ្ឋាន Camp Nou ជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ ១៩៥៧ មកម្ល៉េះទៅជា Spotify Camp Nou ក្រោយទទួលបានក្រុមហ៊ុន Spotify ជាម្ចាស់ឧបត្ថម្ភធំ (Main Sponsor)។

សម្រាប់ម្ចាស់ឧបត្ថម្ភចាស់របស់ក្រុម FC Barcelona គឺក្រុមហ៊ុន Rakuten នឹងអស់សុពលភាព (ដាច់កុងត្រាត្រឹមចប់រដូវកាល២០២២) ខណ:ម្ចាស់ឧបត្ថម្ភថ្មី Spotify នឹងមកជំនួសចាប់ពីរដូវកាលក្រោយ ២០២៣ តទៅក្នុងតម្លៃ ៧៦ លានដុល្លារក្នុង១រដូវកាល។

Spotify គឺជាកម្មវិធីស្តាប់តន្ត្រី របស់ប្រទេសស៊ុយអែត ដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០៦ ដោយស្ថាបនិកចំនួន២រូបលោក Daniel Ek និង Martin Lorentzon។ សព្វថ្ងៃនេះ Spotify គឺជាសេវាកម្មផ្សាយតន្ត្រីធំបំផុត និងពេញនិយមខ្លាំង, ដោយរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យចំនួនជាង ៣៥ លានបទ៕

Telegram-Troryorng
Share.