ការប្រកួត UEFA Champion League 2022 បានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយទាំងស្រុងហើយកាលពីយប់មិញបន្ទាប់ពី២គូចុងក្រោយបានរកឃើញអ្នកឈ្នះ។
តោខៀវ Chelsea បានផ្ដួល Lille ទាំង២ជើងក្នុងលទ្ធផលសរុប ៤-១ ខណ: Villarreal ទម្លាក់ជើងខ្លាំងប្រចាំនៅអុីតាលី Juventus ទាំង២ជើងក្នុងលទ្ធផល ៤-១ ដូចគ្នាដើម្បីឡើងទៅបង្គ្រប់ក្រុមទាំង៨នៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។
ក្រុមទាំង៨ដែលបានឡើងមានដូចជា៖
– FC Bayern München (អាល្លឺម៉ង់)
– Benfica (ព័រទុយហ្គាល់)
– Manchester City (អង់គ្លេស)
– Liverpool FC (អង់គ្លេស)
– Chelsea Football Club (អង់គ្លេស)
– Real Madrid C.F (អេស្ប៉ាញ)
– Atlético de Madrid (អេស្ប៉ាញ)
– Villarreal CF (អេស្ប៉ាញ)៕