ការ​ប្រកួត​ UEFA Champion League 2022 បានបញ្ចប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទាំង​ស្រុង​ហើយ​កាល​ពី​យប់​មិញ​បន្ទាប់​ពី​២​គូ​ចុង​ក្រោយ​បាន​រក​ឃើញ​អ្នក​ឈ្នះ។​

តោខៀវ Chelsea បាន​ផ្ដួល​ Lille ទាំង២ជើងក្នុងលទ្ធផលសរុប ៤-១​ ខណ: ​Villarreal ទម្លាក់ជើងខ្លាំងប្រចាំនៅអុីតាលី Juventus ទាំង២ជើងក្នុងលទ្ធផល ៤-១ ដូចគ្នាដើម្បី​ឡើងទៅ​បង្គ្រប់​ក្រុម​ទាំង​៨​នៅ​វគ្គ​ ១/៤​ផ្ដាច់ព្រ័ត្រ។​

ក្រុមទាំង៨ដែលបានឡើងមានដូចជា៖
– FC Bayern München (អាល្លឺម៉ង់)
– Benfica (ព័រទុយហ្គាល់)
– Manchester City (អង់គ្លេស)
– Liverpool FC (អង់គ្លេស)
– Chelsea Football Club (អង់គ្លេស)
– Real Madrid C.F (អេស្ប៉ាញ)
– Atlético de Madrid (អេស្ប៉ាញ)
– Villarreal CF (អេស្ប៉ាញ)៕

Telegram-Troryorng
Share.