«គ្រាន់តែបង្ហោះចោលជើងបន្តិច គេគិតថាយើងភ្លេច បែរជាលេចមុខចូលឆក់ត្រីក្នុងបឹងទន្លេសាបទៀត យើងចេញព្រោងព្រាត ឃាត់បានទាំងទូកទាំងមនុស្ស (ជនបង្កឈ្មោះឡាំង យ៉ាងថាប់)។ សូមអ្នកកុំភ្លេចថា « អ្នកអាចភ្លេចច្បាប់ តែច្បាប់មិនភ្លេចអ្នកឡើយ» ។ នេះជាការលើកឡើងរបស់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើបណ្ដាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១៧ ខែមីនា ២០២២។ 

សាររបស់ លោកបណ្ឌិត សុខ ទូច ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបង្ក្រាប អ្នកល្មើសនេសាទ ក្នុងបឹងទន្លេសាប ក្នុងទឹកដីបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយទើបងបង្ក្រាបបាន ក៏កើតមានករណីថ្មីជាបន្ដទៀត។ 

នៅលើបណ្ដាញសង្គមហ្វេសបុក លោកបណ្ឌិត សុខ ទូច បានអរគុណដល់កម្លាំងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ដែលចាប់បានករណីល្មើសក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះផ្ទាល់ តាមដាន និងបង្ក្រាបទៅលើក្រុមជនជាតិ វៀតណាម ដែលប្រព្រឹត្តបទល្មើសឆក់ត្រីខុសច្បាប់ជាក់ស្ដែងកាលពីពេលកន្លងទៅ ដែលបានប្រើប្រាស់ឧបករណ៍ទំនើបៗស្ទើរគ្រប់រូបភាព ដូចជា ឆក់ត្រជាក់ ឆក់ក្ដៅ ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ជាដើម ហើយអាចប្រមូលត្រីតូច ធំ ទាំងពូជោ៕ 

Share.