កណ្តាល ៖  អារហារដ្ឋានមួយកន្លែង យុីហោ ដីដុះ ត្រូវបានអគ្គិភ័យឆេះខូចខាតអស់សម្ភារៈមួយចំនួន ផ្តើមចេញពីធ្លាយទុយោធុងហ្គាស បង្កជាអណ្តតភ្លើងឆេះរាល ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចអាហារដ្ឋានយីហោ «ដីដុះ» ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទីតាំងរងគ្រោះ ទំហំ១២ម៉ែត្រx១៦ម៉ែត្រ មានម្ចាស់ឈ្មោះ ម៉ុន មីស៊ីល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីធ្លាយទុយោធុងហ្គាស កន្លែងចុងភៅ ធ្វើម្ហូបអារហារ បង្កជាអណ្តាតភ្លើងឆាបឆេះរាល បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន០៤គ្រឿង ទូរទស្សន៍ចំនួន០១គ្រឿង ចង្គ្រានហ្គាស ចំនួន០២គ្រឿង កង្ហាបញ្ឈរ ចំនួន០៥ គ្រឿង កៅអីសាឡុង ចំនួន០៥ឈុត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ ៕

Share.