ហូលីវូដ ​- មិន​ថា​ដោយ​សារ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប ឬ​ដោយសារ​ត្រូវ​គេ​ធ្វើ​បាប​ ឬ​ក៏​ដោយសារ​​តែ​ចាប់​តាម​ក្ដី​សុបិន​របស់​ខ្លួន​ តារា​ហូលីវូដ​ជា​ច្រើន​ដួង​នេះ​មិន​បាន​បញ្ចប់​ថ្នាក់​ឌុប​​ឡើយ​។ ខណៈ​ដែល​មតិ​ជា​ច្រើន​លើក​ឡើង​ថា​ការ​សិក្សា​មាន​សារៈសំខាន់​ខ្លាំង​ ប៉ុន្តែ​តារា​ទាំង​អស់​នេះ​បែរ​ជា​​អាច​តស៊ូ​រហូត​ទទួល​បាន​ជោគជ័យ​ដោយ​មិន​ពឹង​លើ​សញ្ញា​ប័ត្រ​បាក់ឌុប​ទៅវិញ​។ ខាង​ក្រោម​នេះ​គឺ​ជាតារា​​ល្បី​លំដាប់​ជួរ​មុខ​របស់​ហូលីវីដ​ ដែល​អាច​ជោគជ័យ​ដោយ​គ្មាន​បាក់ឌុប​

១. Johnny Depp

អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើលហើយ​មែនទេ? នៅពេល​ដែល​អ្នក​បាន​ដឹង​ថា​កំពូល​តារាល្បី​លំដាប់​ពិភពលោក​រូប​នេះ​បាន​បោះ​បង់​ចោល​ការ​សិក្សា​ដើម្បី​តាម​ចាប់​ក្ដី​សុបិន​​ក្នុង​អាជីព​តន្ត្រី​។

២. Jim Carrey

តារា​សម្ដែង​ជំនាញ​កំប្លែង​​រូប​នេះ​បាន​បោះបង់​ចោល​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ត្រឹម​អាយុ​១៥​នៅ​ពេល​ដែល​គ្រួសារ​លោក​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​។ លោក​បាន​ធ្វើ​ការងារ​ជា​អ្នក​បោស​សំអាត​ ចំណែក​សមាជិក​គ្រួសារ​លោកផ្សេង​ទៀត​ក៏​ប្រឹង​ប្រែង​ជួយ​រក​ប្រាក់​សង​បំណុល​គ្រួសារ​ដែរ​។

៣. Cameron Diaz

ក្រោយ​ចុះ​កុង​ត្រា​ជាមួយ​នឹង​ក្រុម​ហ៊ុន​បង្ហាញ​ម៉ូដ​ Cameron Diaz បាន​ចាក​ចេញ​ពី​វិទ្យាល័យ​​ Long Beach Polytechnic ភ្លាម​ ហើយ​បាន​ចូលរួមសម្ដែង​ក្នុង​ភាពយន្ត​ដ៏​ល្បី​ល្បាញ​ជា​អមតៈ​ «The Mask» ជាមួយ​នឹង​ Jim Carrey។

៤. Katy Perry

តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​ល្បាញ​បាន​បោះបង់​ចោល​ការ​សិក្សា​​ពី​​វិទ្យាល័យ​ Santa Barbara Don Pueblos នៅ​ត្រឹម​តែ​អាយុ​១៥​ឆ្នាំ​ ដើម្បី​ដើរ​តាម​ក្ដី​សុបិនធ្វើ​ជា​តារា​ចម្រៀង​។

៥. Tom Cruise

តារា​សម្ដែង​ដ៏​ល្បីល្បាញ​ Tom Cruise ដំបូង​ឡើយ​ទៅ​សាលា​រៀន​ព្រោះ​លោក​ចង់​ក្លាយ​ជា​អាចារ្យ​មួយ​រូប​។ យ៉ាង​ណា​មិញ​លោក​បាន​​ឱកាស​បង្ហាញ​វត្តមាន​ក្រោម​ពន្លឺ​ភ្លើង​ ទើប​ធ្វើ​ឱ្យ​លោក​​សម្រេច​ចិត្ត​ចាកចោល​សាលា​ហើយ​ផ្លាស់​ទៅ​រស់​នៅ​ក្រុង​ញូវ​យ៉ក​ ដើម្បី​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​

៦. Nicolas Cage

នៅ​អាយុ​១៦​ឆ្នាំ Nicolas Cage បានដាច់​ចិត្ត​ដើរ​ចោល​វិទ្យាល័យ​ Hills High ដើម្បី​ស្រវ៉ា​យក​អាជីពជា​តារា​សម្ដែង​។

៧. Eminem

កំពូល​តារា​ចម្រៀង​ RAP ដ៏​ល្បី​ល្បាញ​បាន​បោះបង់​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ ចំនួន​៣​ដង​ មុន​ពេល​ចាក​ចោល​វិទ្យាល័យ​ Lincoln នៅ​អាយុ​១៧​ឆ្នាំ​។

៨. Robert Downey Jr.

តារា​សម្ដែង​ម្ចាស់​តួ​អង្គ​ Iron Man បាន​ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​តាំង​ពី​វ័យ​ក្មេង​ ហើយ​លោក​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​វិទ្យាល័យ​ត្រឹម​អាយុ​១៦​ឆ្នាំ​។ លោក​បាន​ផ្លាស់ទៅ​រស់​នៅ​ញូវ​យ៉ក​ដើម្បី​បន្ត​អាជីព​សម្ដែង​របស់​ខ្លួន​។

៩. Christina Aguilera

ក្រោយ​ពី​ត្រូវ​បាន​សិស្ស​ក្មេង​ៗ​ដូច​គ្នា​ធ្វើ​បាប​ពេល​ដែល​ខ្លួន​នៅ​ជា​សិស្ស​ក្នុង​វិទ្យាល័យ​ Pennsylvania តារា​ចម្រៀង​ Aguilera បាន​បោះ​បង់​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ ហើយ​ត្រូវ​បាន​ម្ដាយ​របស់​នាង​បង្រៀន​នៅ​ផ្ទះ​វិញ​។

១០. Kristen Stewart

តួ​ឯក​ស្រី​ពី​ភាពយន្ត​ភាគ​ជា​​ស៊េរី​រឿង​ «Twilight» ធ្លាប់​បាន​ឆ្លង​កាត់​ការ​លំបាក​និង​ធ្លាក់​មុខ​ជា​ច្រើន​មុ​វិជ្ជា​មុន​ពេល​សម្រេច​ចិត្ត​ឈប់​សិក្សា​នៅ​ត្រឹម​អាយុ​១៣​ឆ្នាំ​ ប៉ុន្តែ​នាង​មិន​មែន​ចោល​ការ​សិក្សា​ទាំង​ស្រុង​នោះ​ទេ​ គឺ​បាន​ន័យ​ថា​នាង​បន្ត​រៀន​នៅ​ផ្ទះ​ហើយ​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ GED។

ប្រភព៖ StarInside

Telegram-Troryorng
Share.