កំពង់ធំ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ​បានចុះជួ យពលរដ្ឋ​ដែលជួបគ្រោះធម្មជាតិ រន្ទះបាញ់ និងខ្យល់កន្ត្រាក់ធ្វើឱ្យឆេះផ្ទះ និងដួលរលំផ្ទះអស់១១ខ្នងនៅក្នុងស្រុក បារាយណ៍ កាលពីថ្ងៃ១៨ កន្លងទៅនេះ ។

លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមស្រុកបារាយណ៍​ រួមទាំងក្រុមការងារ បាននាំយកសម្ភារ និងថវិកាចុះ ជួយប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុ កបារាយណ៍ ខេត្តកំពង់ធំ។

លោកស្រី ក៏បានសម្តែងនូវការសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំង ១១គ្រួសារខាងលើ ដោយលោកស្រីបានបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧប្បទ្ទវហេតុ ដ៏កាចសាហាវណាមួយ កើតមានឡើងមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

ជាមួយនេះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើការសួសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ សួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ព្រមទាំងផ្ដល់អំណោយជូនដល់ ជនរងគ្រោះភ្លាមៗ ផងដែរ។

លោកស្រីក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋាន ត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាបបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការ​ប្រុងប្រយ័ ត្ន និងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ទាំងអស់គ្នា ៕

Telegram-Troryorng
Share.