ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ក្រោមការដឹកនាំរបស់លោក ហោ សុខហេង ស្ថិតនៅលេខរៀងទី៥ នៃពានរង្វាន់ Cambodian Premier League 2022 ក្រោយឆ្លងកាត់៣ប្រកួតដោយឈ្នះ១ ស្មើ១ និងចាញ់១លើក មាន៤ពិន្ទុ។

ក្នុងចំណោម៣ប្រកួតកន្លងមកនេះ Tiffy Army FC ស៊ុតបញ្ចូលទីគូប្រកួតចំនួន១គ្រាប់ ដោយខ្សែបម្រើ Yuta KIKUCHI ក្នុងជំនួបយកឈ្នះបឹងកេត ១-០ ហើយរបូត១គ្រាប់ ក្នុងជំនួនចាញ់ណាហ្គាវើលដ៍ ១-០ ខណ:ការប្រកួតបើកឆាកស្មើគ្នា ០-០ ជាមួយភ្នំពេញក្រោន។

សម្រាប់ការប្រកួតបន្ទាប់សប្តាហ៍ទី៤ កងយោធពលខេមរភូមិន្ទ ត្រូវជួបក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា វេលាម៉ោង៦:៣០នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕

Telegram-Troryorng
Share.