ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Stewart Hall បានកោះហៅខ្សែប្រយុទ្ធ Gerrit Holtmann របស់ក្រុម VfL Bochum 1848 សមាជិកលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ Bundesliga ដែលបានប្រកួតឈ្នះ FC Bayern Munich ៤-២ កាលពីដើមខែកុម្ភ: កន្លងទៅនេះ។

ជិតដល់ថ្ងៃប្រកួតស្រាប់តែសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានចេញមកបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះតេស្តវិជ្ជមានកូវីដ-១៩ ធ្វើឲ្យលោក Stewart Hall សម្រេចកាត់ឈ្មោះ Gerrit Holtmann ចេញពីក្រុមសម្រាប់ការប្រកួតនៅក្នុង FAS Tri-Nations Series 2022 ដែលគ្រោងនឹងចាប់នៅថ្ងៃទី២៣ ខែមីនា ស្អែកនេះ។

ក្រៅពីរឿងរបស់ខ្សែប្រយុទ្ធ Gerrit Holtmann ក្រុមជម្រើសជាតិបានកោះហៅកីឡាករ OJ Porteria របស់ក្លិប​បាល់ទាត់​គីរីវង់សុខសែនជ័យ សមាជិក​ពានរង្វាន់​បាល់ទាត់ Cambodian Premier League 2022 ដើម្បីបំពេញ​បេសកកម្ម​អំឡុង​ពេល​នៃ​ប្រតិទិន​ប្រកួត​អន្តរជាតិ FIFA ក្នុង​ខែ​មីនា (FIFA International Calendar)៕

សម្រាប់​កម្មវិធី​ប្រកួត​ FAS Tri-Nations Series 2022 នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី៖
-២៣ មីនា ២០២២ ម៉ាឡេស៊ី ប៉ះ ហ្វីលីពីន
-២៦ មីនា ២០២២ សិង្ហបុរី ប៉ះ ម៉ាឡេស៊ី
-២៩ មីនា ២០២២ សិង្ហបុរី ប៉ះ ហ្វីលីពីន៕

VfL Bochum 1848 ប្រកួតឈ្នះ FC Bayern Munich ៤-២
Telegram-Troryorng
Share.