បាត់ដំបង៖ ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់យស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូត្រឡប់មកពីស្រែក្រោមមេឃកំពុងភ្លៀង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង ១៣ៈ៣០នាទី ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅត្រង់ចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្មេងរងគ្រោះមាន ឈ្មោះ រស់ ភិរម្យ ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុក្មេងរងគ្រោះខាងលើបានជិះម៉ូតូយកប្រេងម៉ាស៊ូត ទៅអោយក្រុ មការងារទុកសម្រាប់ចាក់ត្រាក់ទ័រដែលកំពុងភ្ជួរដីស្រែ ប៉ុន្តែពេលត្រឡប់មកវិញជិតពាក់កណ្តាលផ្លូវមេឃក៏ចាប់ផ្តើមងងឹត និងធ្លាក់ភ្លៀង ក៏ស្រាប់តែមានរន្ទះបាញ់ មកត្រូវចំក្មេងរងគ្រោះបណ្តាលអោយដួលស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកំណត់ហេតុ រួចដឹកយកសាកសពមកតម្កល់ទុកនៅវត្តតាក្រី រងចាំសាច់ញាតិមកទទួលយករៀបចំធ្វើបុណ្យ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.