បាត់ដំបង៖សមត្ថកិច្ចជំនាញបានបញ្ជូនជនជាតិវៀតណាមប្រុសស្រីចំនួន ៣នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយនាំគ្នាលួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកប្រទេសកម្ពុជាខុសច្បាប់។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងផែនការងារអន្តោប្រវេសន៍បាននាំខ្លួន ជនជាតិវៀតណាមប្រុស ស្រីចំនួន ៣នាក់ ដែលបានបន្លំខ្លួនលួចឆ្លងដែនខុសច្បាប់ចេញពីប្រទេសថៃ ចូលមកព្រះ រាជាណាចក្រកម្ពុជា ត្រង់ចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ឋិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនជាតិរៀតណាមទាំង ៣នាក់នោះ ទី១មានឈ្មោះ DUONG VAN PHUONG ភេទប្រុស អាយុ៣៥ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C 8797146 ទី២ឈ្មោះ LE THI HIEN ភេទស្រី អាយុ២៧ ឆ្នាំ កាន់លិខិតឆ្លងដែន លេខ N2020433 និងទី៣ ឈ្មោះ VO ANH ភេទប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លង ដែនលេខ C 8887841 ហើយ ទាំង៣នាក់ មានទិដ្ឋាការចូលតាមប្រទេសឡាវដូចគ្នា។

បច្ចុប្បន្ន ជនបរទេសទាំង៣នាក់ខាងលើត្រូវបានកម្លាំងការិយាល័យជំនាញអនុវត្តវិធានការបញ្ជូនទៅកាន់អគ្គនាយ កដ្ឋានអន្តោប្រវេសន៍បន្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.