​សម្រាប់​ប្អូន​ៗ​យុវនារី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ កម្ពស់​ខ្ពស់ និង​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​ខ្លួន ហើយ​​ចង់​ចូលរួម​ប្រកួត​​ប្រជែង​កម្មវិធី​ Miss Grand Cambodia 2022 ចាំ​បាច់​ត្រូវ​មាន​ស្បែក​កែង​ចោទ​ចំនួន​៣​គូ​។

យោង​តាម​សេចក្ដី​ប្រកាស​ពី​ផេក​ផ្លូវ​ការ​ Miss Grand Cambodia បាន​ផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២​ នេះ​ថា​ កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​និង​សមត្ថភាព​ កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​២០២២ ឬ​ Miss Grand Cambodia 2022 នឹង​បើក​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ខាង​មុខ​នេះ​ហើយ​។

កញ្ញា ប៉ូ គីមថេងសុតធីតា កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ​២០២១

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​​ដាក់​ពាក្យបេក្ខនារី​ទាំង​អស់​ត្រូវ​នៅ​លីវ មាន​អាយុ​ចាប់​ពី​១៨-២៧​ឆ្នាំ​ មាន​កម្ពស់​ចាប់​ពី​១.៧០​ សង់​ទីម៉ែត្រ​ កម្រិត​វប្បធម៌​ ចប់​បាក់ឌុប (ថ្នាក់​ទី​១២​) មាន​ចំណេះដឹង​ភាសា​បរទេស​ អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ ជា​ពិសេស​ត្រូវ​មាន​អត្តចរិត​ស្លូតបូត​ សុភាព​រាបសារ​ ចេះគោរព​ពេលវេលា​ធ្វើ​ការ​។

ទន្ទឹម​នឹង​នេះ​ដែរអ្នក​រៀប​ចំ​កម្មវិធី​ក៏​តម្រូ​វ​ឱ្យ​បេក្ខនារី​ទាំង​អស់​ត្រូវ​ស្ម័គ្រចិត្ត​ស្លៀក​សម្លៀក​បំពាក់​ទៅ​តាម​ការ​រៀបចំ​របស់​កម្មវិធី​និង​ស្រប​តាម​លិខិត​អនុញ្ញាត​ដែល​ចេញ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​។ នៅ​ក្នុង​នោះ​ដែរ​កម្មវិធី​ក៏​តម្រូវ​ឱ្យ​បេក្ខនារី​ដែល​ចូលរួម​ប្រកួត​ទាំង​អស់​ត្រូវ​មាន​ស្បែក​ជើង​កែង​ចំនួន​៣​គូ​ កម្ពស់​ចាប់​ពី​១​តឹក​ ១​តឹក​កន្លះ​ និង​២​តឹក​។

កញ្ញា លីវ ជីលី កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​២០២២

សូម​ជម្រាប​ជូន​ថា​បេក្ខនារី​ដែល​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​ចំនួន​៥​រូប​នឹង​ទទួល​បាន​ពាន​១​ ម្កុដ​១​ និង​ឈៀង១​ ដូច​គ្នា​ ប៉ុន្តែ​ទឹក​ប្រាក់​រង្វាន់​ទទួល​បាន​ខុស​គ្នា​ ដោយ​បេក្ខនារី​​ជ័យ​លាភី (លេខ​១)​ ​ទទួល​បាន​ទឹក​ប្រាក់​៦​លាន​រៀល​ បេក្ខនារី​រង​ទី​១ (លេខ២) ទទួល​បាន​ទឹក​ប្រាក់​៥​លាន​២​សែន​រៀល​ បេក្ខនារី​រង​ទី​២​ (លេខ​៣) ទទួល​បាន​ទឹក​ប្រាក់​៤​លាន​៨​សែន​រៀល​ និង​បេក្ខនារី​រង​ទី​៣ (លេខ​៤) ទទួល​បាន​ទឹក​ប្រាក់​៤​លាន​៤​សែន​រៀល​ និង​បេក្ខនារី​រង​ទី៤ (លេខ​៥) ទទួល​បាន​ទឹក​ប្រាក់​៤​លានរៀល​៕

ប្រភព៖ Miss Grand Cambodia

Telegram-Troryorng
Share.