ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅរសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២២នេះ បានចេញបទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបត្រៀមឧត្ថម្ភាគចក្រដើម្បីបង្ក្រាបបទល្មើសនៅក្នុងបឹងទន្លេងសាប។

បទបញ្ជារបស់ប្រមុខរជរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធីបិទសន្និបាទ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

នៅក្នុងពិធីនោះដែរ សម្តេចតេជោបានណែនាំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្មរៀបចំច្បាប់ស្តីពីជលផល ខណៈផែនការនៃការបង្កើតច្បាប់នេះត្រូវបានអូសបន្លាយជាច្រើនឆ្នាំមកហើយ៕

Share.