ខេត្តបាត់ដំបង​ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូ​១៣​ សហការ​ជាមួយ​កម្លាំងយោ ធា​ផ្នែក​សឹក​រង​សំពៅ​លូន​ បានចុះទទួល​ពលរដ្ឋខ្មែរជិត៩០នាក់​ ​​មក​ពី​ប្រទេស​ថៃ​បន្ទាប់ពីលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ​។

ការចុះទទួលពលរដ្ឋខ្មែរខាងលើនេះធ្វើឡើងនៅ​វេលា​ម៉ោង​០៥ព្រឹក ​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២២ នៅក្នុងភូមិសា ស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។

ការចុះទទួលពលរដ្ឋខ្មែរខាងលើនេះធ្វើឡើងនៅ​វេលា​ម៉ោង​០៥ព្រឹក ​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២២ នៅក្នុងភូមិសា ស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ចំណោមពលរដ្ឋខ្មែរដែលកម្លាំងនគរបាលប៉ុស្ត៍គីឡូ១៣ចុះទទួលពីភាគីថៃនោះ សរុបទាំងអស់មានចំនួន៨៧នាក់  ​ ក្នុងនោះមានស្រ្តី៣៤​នាក់​ និងក្មេង ​១៤​នាក់​ ។​ ហើយក្រុមគ្រូពេទ្យបានពិនិត្យប័ណ្ណ​ចាក់​វ៉ាក់សាំង​ និងធ្វើការណែនាំអប់រំ រួច អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​  សម្រាប់អ្នកដែលមិនមា នប័ណ្ណចាក់ចាក់វ៉ាក់សាំងត្រូវបញ្ជូនទៅធ្វើចតាឡីស័ក្តមុនអនុញ្ញាតឲ្យត្រលប់ទៅលំនៅដ្ឋានវិញ​៕​

Telegram-Troryorng
Share.