ថ្មីៗនេះ មានវីដេអូមួយត្រូវបានគេថតនៅចំណតរថយន្ដ ដោយបង្ហាញថា បុរសម្នាក់បានយករទេះរុញដែលពោរពេញដោយប្រេងឆា ដាក់ក្បែររថយន្ដបន្ទាប់មកបើកចាក់ចូលធុងសាំងជំនួសឲ្យប្រេងឥន្ទនៈ ដោយធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភាគច្រើនហួសចិត្ត និង អស់សំណើចយ៉ាងខ្លាំង ជាមួយគ្នាក៏មានអ្នករិះគន់លើគំនិតបែបនេះផងដែរ។

ខណៈដែលតម្លៃប្រេងឥន្ទនៈ និង ទំនិញនៅចក្រភពអង់គ្លេសឡើងថ្លៃខ្ពស់ ដោយតម្លៃសាំងជាមធ្យមបានឡើងដល់កម្រិតខ្ពស់ រហូតដល់ ១,៧៦អឺរ៉ូ (២,៣២ដុល្លា) ក្នុង១លីត្រ ចំណែកម៉ាស៊ូតឡើងដល់ ១,៧៩អឺរ៉ូ (២,៣៦ដុល្លា) ក្នុង១លីត្រ ទើបធ្វើឲ្យបុរសម្នាក់នេះមានគំនិតយកប្រេងឆាមកចាក់ជំនួសម្ដង ១ដបៗបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនបានណែនាំបុរសរូបនោះកុំឲ្យធ្វើបែបនេះ ព្រោះការយកប្រេងឆាចាក់ជំនួសប្រេងឥន្ទនៈ វាអាចធ្វើឲ្យមានហានិភ័យ ហើយថែមទាំងបណ្ដាលឲ្យខូចម៉ាស៊ីនរថយន្ដផងដែរ ចំណែកឯអ្នកខ្លះបានរិះគន់បុរសរូបនោះថា ខ្ជះខ្ជាយ ជាដើម៕

ប្រភព៖ Mirror

Telegram-Troryorng
Share.