ក្នុងចំណោម៤សប្តាហ៍កន្លងមកនេះនៅក្នុងពានរង្វាន់ Cambodia Premier League 2022 មានតែកីឡាករកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ម្នាក់ប៉ុណ្ណោះ រកបានគ្រាប់បាល់ Hat-trick (៣គ្រាប់ម្នាក់ឯង) មុនគេបង្អស់។
គិតត្រឹមពេលនេះខ្សែប្រយុទ្ធ Marcus Haber រកបានគ្រាប់បាល់៧គ្រាប់ ឈរកំពូលតារាងបញ្ជី Top Scorer នៅលីគលីគកំពូលកម្ពុជា ក្រោយទាត់បញ្ជូលទីក្រុមគិរីវង់សុខសែនជ័យ ២គ្រាប់ និងចូលទីក្រុមបឹងកេត ២គ្រាប់ ហើយចុងក្រោយទាត់ចូលកងយោធពលខេមរភូមិន្ទ ៣គ្រាប់ម្នាក់ឯង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ Top Scorer គិតត្រឹមសប្តាហ៍ទី៤៖
– Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ៧គ្រាប់
– ម៉ាត់ នូរុណ របស់បឹងកេត ៣គ្រាប់
– អ៉ឹម សំអូន របស់គិរីវង់សុខសែនជ័យ ២គ្រាប់
– LEE JEAGUN របស់វិសាខា ២គ្រាប់
– FAREED SADAT របស់ភ្នំពេញក្រោន ២គ្រាប់
– សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ២គ្រាប់
– Jozsef Keaveny របស់អង្គរថាយហ្គឺរ ២គ្រាប់៕